(ភ្នំពេញ)៖ តំណាងនិស្សិតវេជ្ជបណ្ឌិតខ្មែរដែលសិក្សានៅប្រទេសវៀតណាម ភ្លាមៗនេះបានចេញលិខិតថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយអន្តរាគមន៍ឱ្យមានការទទួលស្គាល់សញ្ញាបត្រពួកគេ មានតម្លៃដូចនឹងវេជ្ជបណ្ឌិតទូទៅដែរ។
លិខិតថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ទៅក្រសួងសុខាភិបាល ហើយលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក៏បានចេញសេចក្តីជូនដំណឹង ដោយទទួលស្គាល់ សញ្ញាបត្រវេជ្ជបណ្ឌិតមកពីប្រទេសវៀតណាម ឱ្យមានតម្លៃដូចការសិក្សានៅកម្ពុជា និងប្រទេសផ្សេងៗដែរ។
សេចក្តីជូនដំណឹងរបស់ខ្លួន លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្រោយពីបានពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល សម្រេចទទួលស្គាល់សញ្ញាបត្រ វេជ្ជបណ្ឌិត ដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ស្របច្បាប់ពីសាធារណរដ្ឋសង្គមនិយមវៀតណាម»។
លិខិតថ្លែងអំណរគុណរបស់ក្រុមនិស្សិតវេជ្ជបណ្ឌិតខ្មែរ នៅប្រទេសវៀតណាម មានខ្លឹមសារដូចក្នុងលិខិតខាងក្រោម៖