(កណ្ដាល)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG-Skyland និងជាប្រធានក្រុមការងារយុវជនក្រៅប្រទេសប្រចាំរដ្ឋអូរីហ្គែន និង ជាប្រធានចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល បានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជាចំនួន១ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធីគំរប់ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាតាមបណ្តាខេត្ត បានប្រមូលបានថវិកាជាច្រើនម៉ឺនដុល្លារ ពីសប្បុរសជននានា និងប្រជាពលរដ្ឋ ដើម្បីឲ្យស្ថានប័នមួយនេះ យកទៅចែកជូន ដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕