(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨ បានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបាន ៥១,៣០៧២ ដុល្លារ ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមនឹងព្រះវត្តមាន និងវត្តមានចូលរួមរបស់ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជន សរុបប្រមាណចំនួន ៣,៧៨០នាក់។
អនុប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណដល់សប្បរសជនដែលបានចូលរួម និងបានបញ្ជាក់ថា សម្រាប់សាខាខេត្តកោះកុង ដែលរៀបចំអង្គមិទ្ទីញកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះឡើង បានគៀងគរថវិកាពីសប្បុរសជននានាទាំងក្នុង និងក្រៅខេត្ត ជាង៥១ម៉ឺនដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ គ្រោះមហន្តរាយធម្មជាតិស្ដ្រីចាស់ជរា ពិការ និងក្មេងកំព្រាជាដើម ៕