(ភ្នំពេញ)៖ បន្ទាប់ពីបានរកឃើញអ្នកឈ្នះរង្វាន់ ពីកម្មវិធីវីតាល់ «ចំណងអាពាហ៍ពិពាហ៍លើសមុទ្រខ្សាច់» ពីការចាប់រង្វាន់លើកទី១ កាលពីពាក់កណ្តាលខែមេសាកន្លងមក ក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្នុងកម្មវិធីរាត្រីកម្សាន្តរួចមក, ក្រុមហ៊ុនវីតាល់ បានប្រារព្ធពិធី ប្រគល់រង្វាន់ជូន ទៅដល់គូស្វាមីភរិយាវីតាល់ ដែលមានសំណាង។
ការប្រគល់រង្វាន់នេះ ប្រព្រឹត្តឡើងនៅវេលាម៉ោង៨៖៣០នាទីព្រឹក នៅក្នុងបរិវេណក្រុមហ៊ុន វីតាល់។
រង្វាន់សរុបមាន១៩រង្វាន់ រួមមានដំណើរកម្សាន្ត ទៅកាន់ប្រទេសឌូបៃ ទូរទស្សន៍អិលជី ៤៣អ៊ីញ ម៉ាស៊ីនបោកខោអាវ កង្ហារអេឡិចត្រូនិច ព្រមទាំងរង្វាន់ទឹកពិសាវីតាល់ ជាច្រើនសិបរង្វាន់ទៀត។
លោក ប៉ាវ ប៊ុនរិទ្ធ ប្រធានផ្នែកស្លាកសញ្ញានៃក្រុមហ៊ុន អិនវិស៊ី ខបភើរេសិន វីតាល់ បានសម្តែង អំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ទឹកពិសាគុណភាពខ្ពស់វីតាល់កន្លងមក ដែលការគាំទ្រនេះ បានធ្វើឱ្យវីតាល់ មានកម្មវិធីសង្គមជាច្រើន ដើម្បីឆ្លើយតបទៅនឹងមូលនិធី ជួយសង្គមរបស់យើង។
លោកប្រធានផ្នែកទីផ្សារ ក៏បានសម្តែងការអបអរសាទរ ចំពោះគូស្វាមីភរិយាថ្មី ដែលបានជ្រើសយកវីតាល់ ទៅប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ព្រមទាំងមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុន វីតាល់។
លោកបានបញ្ជាក់បន្ថែមថា វីតាល់ មិនត្រឹមតែជាក្រុមហ៊ុន ដែលផលិតទឹកមានគុណភាព ឈានមុខនោះទេយើងក៏ជាក្រុមហ៊ុន ដែលមានភាពសុក្រិតបំផុត ពួកយើងតែងតែផ្តល់រង្វាន់ពិតៗ ដល់អតិថិជនដោយមិនធ្លាប់កុហកបោកប្រាស់ អតិថិជនម្តងណាឡើយ។ ក៏ដូចជាថ្ងៃនេះផងដែរ គូស្វាមីភរិយាដែលទទួលបានរង្វាន់ទាំងអស់ គឺសុទ្ធសឹងតែជាអ្នកទទួលបានរង្វាន់ពិតៗ មិនមែនជាការរៀបចំទុកនោះឡើយ។
ស្ថិតក្នុងទឹកមុខរំភើប និងសប្បាយរីកយរាយ លោក ជា សារ៉ាត់ និងអ្នកនាង យឹម សុវត្តី ដែលជាអ្នកត្រូវរង្វាន់ធំ ជាកញ្ចប់ដំណើរកំសាន្ត នៅប្រទេសឌូបៃ បាននិយាយាយថា គាត់ពិតជាមិនដែលនឹកស្មានថា អ្នកនាងអាចមានឱកាសឈ្នះរង្វាន់ធំ ពីវីតាល់បែបនេះទេ ព្រោះតាំងតែពីដើមគាត់មិន ដែលមានសំណាងបានឈ្នះ រង្វាន់អ្វីមួយពីក្រុមហ៊ុនណាមួយឡើយហើយគាត់ ក៏សូមអគុណវីតាល់ជាខ្លាំង ដែលបង្កើតកម្មវិធីដែលផ្តល់រង្វាន់ពិតៗបែបនេះ។
គូស្វាមីភរិយាថ្មីនេះ បានផ្ញើសារដល់ប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលមានគម្រោងរៀបការ សូមជ្រើសយកវីតាល់ ព្រោះនឹងអាចមានឱកាសឈ្នះរង្វាន់ជាច្រើន ហើយក៏ទទួលបានទឹកដែលមានគុណភាព ប្រកបដោយភាពថ្លៃថ្នូរ សម្រាប់បម្រើរភ្ញៀវ ដែលមកចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា អ្នកត្រូវរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ «ចំណងអាពាហ៍ពិពាហ៍លើសមុទ្រខ្សាច់» លើកទី១ នេះមានចំនួន១៩រង្វាន់ ដែលក្នុងនោះគូដែលត្រូវរង្វាន់ធំគឺលោក ជា សារ៉ាត់ និងអ្នកនាង យឹម សុវត្តី មកពីក្រុងព្រះសីហនុ ទទួលបានរង្វាន់ធំ កញ្ចប់ដំណើរកំសាន្ត ទៅកាន់ប្រទេសឌូបៃ តម្លៃរាប់ពាន់ដុល្លា។
លោក ហ៊ាង សុភ័ក្រ និងអ្នកនាង ឌិន រស្មី មកពីភ្នំពេញ ទទួលបានទូរទស្សន៍ LG ៤២អ៊ីញ, លោក ស៊ាង ប៉ាក់សេង និងអ្នកនាង ធាង មួយហួង មកពីខេត្តពោធិ៍សាត់ ទទួលបានម៉ាស៊ីនបោកខោអាវម៉ាកសាមសុង។ ចំណែកឯគូស្វាមីភរិយាថ្មី១៥គូទៀត ក៏មានសំណាងទទួលបាន កង្ហារអេឡិចត្រូនិច និងផលិតផលវីតាល់ ជាច្រើនកេសផងដែរ។
វីតាល់ ក៏សូមអំពាវនាវដល់អ្នកដែលមិនបានឈ្នះរង្វាន់លើកនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះនេះគឺគ្រាន់តែជាការប្រគល់រង្វាន់លើកទី១ប៉ុណ្ណោះ។ «ចំណងអាពាហ៍ពិពាហ៍ លើសមុទ្រខ្សាច់ » នឹងមានការចាប់រង្វាន់ ចំនួន១លើកទៀត គឺនៅខែកក្កដា ដើម្បីស្វែងរកគូរស្វាមីភរិយាដែល មានសំណាងផ្សេងទៀត។
ជាងនេះទៅទៀត សម្រាប់អ្នកដែលមាន គម្រោងរៀបការសូមកុំភ្លេចជ្រើសយកទឹកពិសាវីតាល់ ព្រោះវីតាល់ គឺជាក្រុមហ៊ុន ទឹកពិសា តែមួយគត់ដែលផ្តល់ សំណាងជារង្វាន់ជាច្រើនប្រភេទសម្រាប់ជាចំណងដៃរបស់អ្នក។ សូមប្រញាប់រួសរាន់ឡើង ព្រោះ វីតាល់ចង់ឃើញរង្វាន់ទាំងអស់ ក្លាយជាចំណងដៃដ៏មានន័យ សម្រាប់អាពាណ៍ពិពាហ៍របស់អ្នក៕