Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រី​​ស្អាត​កំពូល​តារា​ចម្រៀង សុខ ពិសី ចេញមួយបទនេះផ្អើលយុវវ័យ ​​អត្ថន័យ​ពោរ​ពេញ​ដោយ​កំសត់និង​ឈឺចាប់ (Video inside)

05-05-2018 05:16

(ភ្នំពេញ)៖ ស្របពេលដែលកំពុងទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន រាល់ពេលបញ្ចេញចម្រៀងម្ដងៗ តារាចម្រៀងស្រីសាច់សខ្ចី សម្ដីផ្អែម មុខស្រទន់មានមន្តស្នេហ៍ សុខ ពិសី នៅតែបន្តបញ្ចេញចម្រៀងថ្មីៗ ជាច្រើនបទ ដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់ ក៏ដូចជាអ្នកខូចចិត្តចំពោះរឿងរ៉ាវស្នេហា។ ជាក់ស្ដែង កាលពីយប់មិញនេះ ផលិតកម្មសាន់ដេ បានបញ្ចេញចម្រៀងថ្មីមួយបទទៀតហើយ មានចំណងជើងថា «ហេតុអ្វីយកអូនលេងសើច?» ដែលជាចម្រៀងថ្មី (Video Lyric) ពោរពេញទៅដោយមនោសញ្ចេតនា ស្នេហា និង ការឈឺចាប់ ហាក់ត្រូវនឹងសាច់រឿងរបស់យុវវ័យ នាពេលបច្ចុប្បន្ននេះតែម្ដង ។

តាមការកត់សម្គាល់ ខណៈដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប មិនទាន់បានប៉ុន្មានម៉ោងផង បទ «ហេតុអ្វីយកអូនលេងសើច?» របស់ស្រីស្រស់ សម្ផស្សឆើតឆាយ សុខ ពិសី ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ដោយមានអ្នកចូលចិត្ត ចូលទស្សនា និងស៊ែរព្រោងព្រាត ពេញបណ្ដាញអ៊ីនធឺណេត។

គួរបញ្ជាក់ថា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មមាញឹកនឹងការងារសិល្បៈជាខ្លាំង ខណៈជាញឹកញាប់ នាងចុះទៅសម្ដែង និង ច្រៀង នៅតាមបណ្ដារខេត្ត សឹងតែមិនលោះថ្ងៃ។ បន្ថែមពីលើអាជីពជាតារាចម្រៀង តារាស្រីដួងនេះ ក៏ជាអ្នកជំនួញវ័យក្មេងម្នាក់ផងដែរ ដោយជាអ្នកលក់ផលិតផល ថែរក្សាសម្រស់ នាំចូលពីបរទេស។

តោះ! ចង់ដឹងថា «ហេតុអ្វីយកអូនលេងសើច?» របស់តារាចម្រៀងស្រីសំឡេងស្រទន់ សុខ ពិសី មានអត្ថន័យចាក់ដោតអារម្មណ៍ និងត្រូវសាច់រឿង អ្នកខូចចិត្តចំពោះរឿងស្នេហា បែបណានោះ សូមប្រិយមិត្តរីករាយសណ្ដាប់ ទាំងអស់គ្នា៖