(ភ្នំពេញ)៖ លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន Anana Computer បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៨នេះ ការលក់នៅលើទីផ្សាររបស់ក្រុមហ៊ុនកើនឡើង១០% បើធៀបនឹងឆ្នាំ២០១៧ បើតាមបណ្ដាឆ្នាំកន្លងទៅក្រុមហ៊ុន តែងតែទទួលបានការជោគជ័យ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈអតិថិជនក៏បានបន្ដការគាំទ្រ Anana Computer កាន់តែកើនឡើងៗផងដែរ។
ការលើកឡើងបែបនេះរបស់លោក ស្រៀង ទីតូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី កម្មវិធីជប់លៀង ជូនដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួននៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ។
លោក ស្រៀង ទីតូ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Anana Computer បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុជាង២០ឆ្នាំមកហើយ ហើយកត្តាដែលធ្វើក្រុមហ៊ុនទទួលបានជោគជ័យ និងឈរជើងបានយូរនៅក្នុងប្រទេសកម្ពុជានេះ គឺក្រុមហ៊ុនបាននាំយកនូវផលិតផល ដែលមានគុណភាព ព្រមទាំងតម្លៃសមរម្យជូនអតិថិជន។
លោកបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះ ការលក់មានការកើនឡើងជាងឆ្នាំទៅមិញ ដោយសារតែផលិតផលរបស់ IT តែងតែចុះថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯអ្នកប្រើប្រាស់វិញកាន់តែកើនឡើងៗ។
លោកបន្ថែមទៀតថា ក្នុងថ្ងៃនេះក្រុមហ៊ុន Anana Computer រៀបចំកម្មវិធីជប់លៀងនេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន តំណាងចែកចាយរបស់ក្រុមហ៊ុន និងជួបជុំពិភាក្សាគ្នា ដើម្បីធ្វើឲ្យអាជីវកម្មរីកចំរើនឡើង។ ក្រុមហ៊ុន Anana Computer នឹងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីជួយបំពេញនូវតំរូការ ក៏ដូចជាដោះស្រាយរាល់បញ្ហាដល់ដៃគូអាជីវករ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Anana Computer ជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ១៩៩៥ និងផ្តល់ទំនុកចិត្តជូនដល់អតិថិជនទាំងគុណភាព និងសេវាកម្ម ដែលជំរុញអោយអតិថិជននៅបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។
សំរាប់អតិថិជន ដែលមានបំណងជាវផលិតផលម៉ាកល្បីៗ យកទៅចែកចាយបន្តសូមទំនាក់ទំនងមកកាន់ អាសយដ្ឋាននៅអគារលេខ៩៥ មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ) ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២១១ ៥៤៣, ០១២ ៨៣១ ៥១៦, ០១៥ ៨៣១ ៥១៦ និងតាមរយៈ www.ananacomputer.com ឬ www.facebook.com/ananacomputer ៕