Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ពលរដ្ឋខេត្តក្រចេះ ៥នាក់ស្លាប់ និង ១៥នាក់ទៀតកំពុងជួយសង្គ្រោះសង្ស័យផឹកទឹកមានជាតិពុល

05-05-2018 10:47

(ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ ៥នាក់ បានស្លាប់បាត់បង់ជីវិត និង ១៥នាក់ផ្សេងទៀតកំពុងជួយសង្គ្រោះ សង្ស័យបណ្តាលមកពីការបរិភោគទឹកដែលមានជាតិពុល។ សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា ហេតុការណ៍ពុលនេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ តែទើបនឹងត្រូវបានភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្រោយមានការភ្ញាក់ផ្អើលនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ ក៏បានចុះទៅដល់ភូមិកើតហេតុស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី។ មន្រ្តីសុខាភិបាលមិនទាន់អាចបញ្ជាក់ថា ការពុលនេះបណ្តាលមកពីបរិភោគអ្វីនោះទេ តែមានការសង្ស័យថា ពួកគាត់បរិភោគទឹកដងពីអូរ ដែលមានសារធាតុថ្នាំពុល។

បច្ចុប្បន្នជនរងគ្រោះបាននឹងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរកំពុងស្វែងរកពីមូលហេតុ ដែលនាំឲ្យមានការពុលនេះផងដែរ៕