(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន និងលោក និល រដ្ឋា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស
២៖ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅកម្ពុជា ទទួលស្គាល់ថា គ្រាប់មីនពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ
៣៖ លិខិតសមាជិកសភា៖ លោកស្រី Rhona Smith កំពុងអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យតាមបែបគណបក្សសង្គ្រោះជាតិនៅកម្ពុជា
៤៖ អគ្គនាយកកសិកម្ម៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយអតិរេកស្រូវកើនឡើងដល់៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ!
៥៖ រោងចក្រថ្មីៗ៤ទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកនៅកម្ពុជា សរុបទុនវិនិយោគជិត២០លានដុល្លារ បង្កើតការងារជាង១ពាន់កន្លែង
៦៖ internet នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង អាចប្រើប្រាស់ដោយឥតគិតថ្លៃ បានហើយចាប់ពីថ្ងៃនេះ, គ្រាន់តែជ្រើសរើសយក TC Free Wi-Fi
៧៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ជនរួមជាតិថា សម្តេចមានសុខភាពល្អធម្មតា និងហាត់ប្រាណបានទៀងទាត់ថែមទៀតផង
* ព័ត៌មានអន្តរជាតិ ( International News)
១៖ កងទ័ពជើងទឹកអាមេរិក «គ្រោងបំពាក់អាវុធឡាស៊ែរ HELIOS» ជំនួសកាំភ្លើងយន្ត និងមីស៊ីលលើនាវាចម្បាំង!
២៖ នាយករដ្ឋមន្ត្រីស៊ីរី «ផ្ញើសារសំខាន់មួយជូនដល់ពិភពលោក» ក្នុងឱកាសសម្ពោធគំរោងផលិតឧស្ម័នក្នុងទីក្រុងដាម៉ាស់!
៣៖ អឺរ៉ុប៖ តំបន់ចាយប្រាក់អឺរ៉ូនៅតែរឹងមាំ ហើយគំនិតគាំពារនិយម គឺជាមហន្តរាយនៃចរន្តសេដ្ឋកិច្ចសកល!
៤៖ សហរដ្ឋអាមេរិក «បង្ហាញក្តីព្រួយបារម្ភខ្លាំងក្រោយដឹងថា ចិនតម្លើងខែលការពារមីស៊ីល» នៅតាមកោះក្នុងសមុទ្រចិនខាងត្បូង
៥៖ ក្រុមអ្នកច្បាប់អន្តរជាតិ «កំពុងគិតគូរពីវិធីបង្ការសង្គ្រាមអវកាស» ដែលអាចផ្ទុះឡើង...
៦៖ ស្ថាប័នអប់រំភាពយន្តអាមេរិក «បណ្តេញលោក Cosby និងលោក Polanski ចេញពីតួនាទី» ពាក់ព័ន្ធរឿងអាស្រូវដ៏គួរឲ្យស្អប់ខ្ពើមបំផុត
៧៖ អាកាសចរណ៍អាមេរិក «បញ្ជាទិញយន្តហោះ ១៥គ្រឿង ពីក្រុមហ៊ុនប្រេស៊ីលក្នុងតម្លៃជាង ៧០០លានដុល្លារ»
៨៖ យុទ្ធនាការឃោសនាបោះឆ្នោតម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រី បន្តផ្លោងសម្តីដាក់គ្នាជុំវិញព័ត៌មានប្រឌិត
៩៖ បែកធ្លាយព័ត៌មានថា «អាមេរិកអាចនឹងពិចារណា ដកទ័ពខ្លះចេញពីកូរ៉េខាងត្បូង» ដើម្បីស្វាគមន៍កូរ៉េខាងជើង ដែលងាកមកផ្លូវត្រូវវិញ ៕