(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានម៉ត់ចត់គោរព នូវរាល់បទបញ្ជារបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួនស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់ និងការពារដាច់ខាតសុខសន្តិភាព និងស្ថេរភាពសង្គម ដែលបានមកដោយលំបាក។
ការអំពាវនាវយ៉ាងដូច្នេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញសម្ពោធអគារចំនួន៣ខ្នង នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ចាម យោធភូមិ ភាគទី២ កងយោធពលខេមរភូមិន្ទ ក្រោមជំនួយឧបត្ថម្ភ ពីក្រសួងការពារ ប្រទេសវៀតណាម នៅខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តដាក់ ទៅលើកងទ័ពតាមរយៈការលើកតម្កើនជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជា ការបំពេញភារកិច្ច តាមរយៈការខិតខំផ្តល់លទ្ធភាព ឲ្យកងទ័ពបំពេញភារកិច្ចបានជោគជ័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូរ ដល់គ្រួសារកងទ័ព និងអតីតយុទ្ធជនផងដែរ។
ឧត្តមសេនីយ៍ឯក បាននាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ដែលកំពុងតែបំពេញភារកិច្ចប្រកបដោយឆន្ទៈ ក្នុងបុព្វហេតុពង្រឹងខឿន ការពារជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃមាតុភូមិ។
មេបញ្ជាការរងកងទ័ពជើងគោក សូមអបអសាទរចំពោះសមិទ្ធផលថ្មី និងការខិតខំប្រឹងប្រែង កសាងអង្គភាពរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពទាំងអស់ និងសូមថ្លែងអំណរគុណចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលជួយដល់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិ។
លោក ក៏សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ ការពារជាតិ ប្រឆាំងនូវការវិលត្រឡប់របបខ្មែរក្រហម ត្រឡប់មកវិញតាំងពីទស្សវត្សទី៨០ និងចូលរួមយ៉ាងសកម្ម នៅក្នុងភារកិច្ចជាច្រើន ក្នុងការការពារទឹកដីសុខសន្តិភាព និងស្ថេរភាពសង្គមជូនប្រជាជនកម្ពុជា៕
(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអំពាវ