(សៀមរាប)៖ ភោជនីយដ្ឋានថ្មី ដែលមានស្តង់ដាលំដាប់អន្តរជាតិ បានលេចរូបរាងនៅលើទឹកដីអង្គរ កាលពីខែកញ្ញាកន្លងទៅនេះនោះគឺ ដំណាក់ស្ទេកហៅស៍ (http://damnak.com/steakhouse/)។ ភោជនីយដ្ឋាននេះ ថ្វីត្បិតតែចាប់ផ្តើមបើកក្នុងអំឡុងពេលជាង៦ខែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិដែលបានវាយតំលៃលើគេហទំព័រទេសចរណ៍ដ៏ល្បី TripAdvisor។
លោក រ៉ុម រ៉ាន់ ដែលជាមេចុងភៅ មានដើមកំណើតជាជនជាតិខ្មែរ បានទទួលនូវបទពិសោធន៍ជាច្រើនឆ្នាំខាងចម្អិនអាហារនៅសណ្ឋាគារផ្កាយប្រាំនានា នៅក្នុងប្រទេសអារ៉ាប់រួម (United Arab Emirates) ជាពិសេសនោះលោកមានជំនាញ និងរូបមន្តក្នុងការចម្អិនសាច់គោស្ទេកតាមបែបអ៊ីតាលី ជាមួយនឹងគ្រឿងផ្សំស្រស់ៗជារៀងរាល់ថ្ងៃ ហើយគ្រឿងផ្សំមួយចំនួនទៀត យកមកពីបណ្ដាប្រទេសល្បីៗក្នុងប៉ែកអឺរ៉ុបដែលមិនមានដាក់លក់ក្នុងទីផ្សារកម្ពុជាឡើយ។ ទាំងនេះហើយដែលធ្វើឲ្យ Damnak Steakhouse ធានាចំពោះគុណភាពសាច់ ធ្វើឲ្យម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់ រួមទាំងបរិយាកាសដ៏ប្រណីត និងរ៉ូម៉ែនទិច ដែលធ្វើអោយភោជនីយដ្ឋានមួយនេះឈរនៅលំដាប់លេខ១ក្នុងចំណោម៨១៣ភោជនីយដ្ឋាន ក្នុងខេត្តសៀមរាប។
បើយោងតាមមតិរបស់លោក ទូច សំអាង អ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋាន បានប្រាប់ដល់បណ្ដាញ Fresh News នៅថ្ងៃទី០៤ ខែឧសភានេះថា «ភោជនីយដ្ឋានរបស់យើង គឺផ្ដោតសំខាន់ទៅលើគុណភាព និងសេវាកម្មជាចម្បង ដែលធ្លាប់មានបទពិសោធន៍ បំរើការងារក្នុងសណ្ឋាគារផ្កាយ៧ ក្នុងប្រទេសអារ៉ាប់ផងដែរនោះ ខ្ញុំក៏ចែករំលែកបទពិសោធន៍ទាំងនោះ ជូនទៅដល់បុគ្គលិក ក្នុងភោជនីយដ្ឋានរបស់យើងតាមរយៈការវឹកហាត់ពីខ្លួនខ្ញុំផ្ទាល់ មុននឹងធ្វើការបម្រើភ្ញៀវ ដោយមានការយកចិត្តទុកដាក់ខ្ពស់ បូកផ្សំជាមួយនឹងបរិយាកាសដ៏ល្អ ដែលមានបទភ្លេងព្យាណូដើម្បីកំដរអារម្មណ៍ ដែលជាមូលហេតុធ្វើឲ្យ យើងអាចឈរនៅលំដាប់លេខរៀងទី១នេះបាន»។
លោកក៏បានបន្ថែមថា «ក្រៅពីសាច់គោដែលមានគុណភាពល្អ ជាមួយនឹងស្រាក្រហម និងស្រាសដែលមានគុណភាពខ្ពស់ ជាច្រើនប្រភេទដែលត្រូវបាន ជ្រើសរើសមកពីបណ្តាប្រទេសល្បីៗ ជុំវិញពិភពលោក យើងក៏មានបន្ទប់ឯកជនដ៏ប្រណីតដែលអាចបម្រើភ្ញៀវ VVIP បានរហូតទៅដល់ ៣៥នាក់ផងដែរ»។
ប្រសិនបើលោកអ្នកមានគំរោងមកទស្សនាខេត្តសៀមរាប ក្នុងកំឡុងពេលថ្ងៃឈប់សំរាកខាងមុខនេះ និងមានបំណងសាកល្បងភ្លក់រសជាតិសាច់គោបែបអ៊ីតាលី ក្នុងភោជនីយដ្ឋានដំណាក់ស្ទេកហៅស៍ (Damnak Steakhouse) ដែលជាប់លំដាប់ថ្នាក់លេខ១ក្នុងពេលថ្មីៗនេះ លោកអ្នកអាចធ្វើការកក់កន្លែងទុកមុនបានតាមរយៈទូរស័ព្ទលេខ៖ +855 15 514 222 ឬ អ៊ីម៉ែល [email protected] ។
សម្រាប់ព័ត៌មានថ្មីៗរបស់ Damnak Steakhouse លោកអ្នកអាចចូលទៅកាន់ Facebook: https://www.facebook.com/damnaksteakhouse/ ៕