Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំហឹងទល់កំហល់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ យកសាំងដុតខ្លួនឯង បណ្តាលឱ្យឆេះស្លាប់ក្នុងអណ្តាតភ្លើង នៅខេត្តបាត់ដំបង

04-05-2018 11:23

(បាត់ដំបង)៖ បុរសម្នាក់ផឹងស្រាស្រវឹង ឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច ក៏យកសាំងមកចាក់ដុតសម្លាប់ខ្លួនឯង នៅក្នុងតូបលក់ចាបហួយ បណ្តាលឱ្យឆេះស្លាប់នៅក្នុងអណ្តាតភ្លើង។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីនេះដុតខ្លួនឯងបណ្តាលឱ្យស្លាប់នេះ បានកើតឡើងនាវេលា ម៉ោង២០៖១០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចក្រុមទី១៤ ភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថា បុរសដែលបានស្លាប់ នៅក្នុងករណីនេះមានឈ្មោះ ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានអគ្គីភ័យ ត្រូវាបានក្រុមពន្លត់អគ្គិភ័យរបស់ស្នងការខេត្តបាត់ដំបង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ជាច្រើនឡានទើបរលត់ជាស្ថាពរ។

បច្ចុប្បន្ននេះ សពរបស់ជនរងគ្រោះត្រូវសាច់ញាតិ កំពុងធ្វើបុណ្យតាមប្រពៃណី៕