(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញថា ការបង្កបង្កើន ស្រូវ ពោត សណ្តែក នៅឆ្នាំនេះទទួលបានផលល្អប្រសើរ
២៖ ទិវាសេរីភាពសារព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មាននិយាយការពិត ហ៊ានរិះគន់ដើម្បីស្ថាបនា មិនឆ្វេងពេក មិនស្តាំពេក
៣៖ គណបក្សភ្លើងទៀន ប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ឆ្នាំ២០១៨
៤៖ គណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក សម រង្ស៊ី ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត
៥៖ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ទទូចគួរបញ្ឈប់សកម្មភាពមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យា ក្រោយមានការភ័ន្ដច្រឡំពីមហាជន និងប៉ះពាល់ដល់មុខមាត់នគរបាលចរាចរណ៍
៦៖ អគ្គនាយកដ្ឋានពន្ធនាគារ ច្រានចោលការផ្សាយ វាយប្រហារទៅលើ ពន្ធនាគារនៅកម្ពុជា
៧៖ ការលក់ដូរនៅជុំវិញវត្តភ្នំ និងការទារលុយពីក្រុមហ៊ុន «ស៊ូណាត្រា» លែងមានទៀតហើយ ក្រោយមានការបញ្ជាផ្ទាល់ពីអភិបាលរាជធានីភ្នំពេញ
* ព័ត៌មានអន្តរជាតិ (International News)
១៖ ភរិយាដ៏ស្រស់សោភារបស់ លោក គីម ជុងអ៊ុន បានធ្វើរឿងជាច្រើនដែលអ្នកនឹកស្មានមិនដល់...
២៖ ប្រទេសចំនួន ១០ ជាប់ឈ្មោះជា «អ្នកចាយលុយច្រើនជាងគេលើវិស័យយោធាមានដូចជា អាមេរិក, ចិន និង...»
៣៖ ក្រុមហ៊ុនប្រឹក្សានយោបាយធំមួយ «ដែលបានបង្កព្យុះភ្លៀងដល់ Facebook» ឥឡូវនេះកំពុងរៀបចំបិទទ្វារហើយ!
៤៖ កូរ៉េខាងជើង បញ្ជូនអ្នកទោសអាមេរិកបីនាក់ទៅសណ្ឋាគារ មុនជំនួបលោក ត្រាំ និងលោក គីម
៥៖ គ្មាននរណាម្នាក់នៅរស់ទេ ក្នុងករណីធ្លាក់យន្តហោះយោធាអាមេរិក C-130 ក្នុងរដ្ឋហ្សកហ្ស៊ី!
៦៖អតីតអភិបាលក្រុងញូយ៉ក៖ លោក ដូណាល់ ត្រាំ «បានចាយលុយ ១៣០,០០០ដុល្លារ» ដើម្បីបិទមាត់តារាភាពយន្តក្តៅសាច់នាង Stormy Daniels!
៧៖ សហរដ្ឋអាមេរិកកំពុងរីករាយ នឹងការរីកចំរើនអាវុធបរមាណូរបស់ខ្លួន ខណៈរុស្ស៊ីវិញកំពុងអង្កេតមិនដាក់ភ្នែក!
៨៖ អាមេរិកចោទចិនថា «កំពុងដាក់ពង្រាយមីស៊ីលការពារដែនអាកាស នៅប្រជុំកោះក្នុងសមុទ្រចិនខាងត្បូង»