យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំង ប្រទេសថ្ងៃទី០៣ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៩គ្រឿង និងផាកពិន័យ២៤៧គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត១៨៩គ្រឿង
03-05-2018 18:45
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩៨៤គ្រឿង រកឃើញល្មើសច្បាប់ ៤៥៩គ្រឿង (ម៉ូតូ៧១ភាគរយ) អប់រំ២១២គ្រឿង និងផាកពិន័យ២៤៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែឧសភានេះ ត្រួតពិនិត្យរួមបាន ចំនួន៩៦៤គ្រឿង អប់រំ ៦៥គ្រឿង និងផាកពិន័យចំនួន១៤២គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ១៨៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២,០៧៩គ្រឿង រកឃើញយានយន្តល្មើស ១,២០១ (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៥១១គ្រឿង និងផាកពិន័យ៦៩០គ្រឿង៕