(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញបានចុះសួរសុខទុក្ខ និងត្រួតពិនិត្យទីតាំងប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកអូរជុំ និងប៉ុស្តិ៍ឡាប៉ាខេ ចំណុះវរៈសេនាតូចនគរបាលកាពារព្រំដែលលេខ៦២១, ប៉ុស្តិ៍ដាក់ក្បាលដំរី, ប៉ុស្តិ៍ដាក់ជម
និងប៉ុស្តិ៍ដាក់ចូរ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីវីរភាព របស់កងកម្លាំងទាំងអស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ទទឹមនឹងនេះនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនក្នុង១ប៉ុស្តិ៍ ចំនួន៥០ម៉ឺនរៀលផងដែរ៕