(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងគ្រឿងញៀងប្រភេទមេតំហ្វេតាមីន ICE ចំនួន២០កញ្ចប់តូច និងសម្ភារមួយចំនួនទៀត។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្សយ័ឈ្មោះ យែម ឈៀង អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ជាមុខសញ្ញាជួញដូរថ្នាំញៀន ដែលកម្លាំងជំនាញ នៃអធិការនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
លោកបញ្ជាក់ថា លុះមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃអធិការនគរបាលក្រុងប៉ោយប៉ែត បានបន្តឃាត់ខ្លួនជនសង្សយ័ជួញដូថ្នាំញៀនម្នាក់ទៀត នៅចំណុចភូមិអូជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ជនសង្ស័យ មានឈ្មោះ រស់ ឆៃលាង ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិប៉ោប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត និងកំលាំងបានធ្វើការត្រួតពិនិត្យ ហើយរកឃើញវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភទមេតំហ្វេតាមីន ICE ចំនួន ២០កូនថង់តូច និងទូរសព្ទ័ណូគាចុចពិល១គ្រឿពណ៌ខ្មៅ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕