(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតស្វាគមន៍ចំពោះ ទិវាសេរីភាពសារព័ត៌មានសកលលោក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០១៨នេះ បានផ្តល់សំខាន់លើប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ និងនីតិរដ្ឋ» ដែលមានសារសំខាន់ស្របតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យប្រព័ន្ធមានថាមពល និងប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានពិត ដែលជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែងក្នុងសង្គម មិនឆ្វេងពេក មិនស្តាំពេក គឺចលនាកណ្តាល ដែលអាចទទួលយកបានទាំងអស់គ្នា ហើយសំខាន់បំផុត គឺហា៊ននិយាយការពិត និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសង្គមមួយមានយុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះ ជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖