តម្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែឧសភា សាំងធម្មតាត្រូវលក់មិនឲ្យលើសពី៤,១០០រៀល និងម៉ាស៊ូត៣,៩០០រៀលក្នុង១លីត្រ
03-05-2018 07:23
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយទាំងអស់ ដែលតម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៤,១០០រៀល ក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៩០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨៕