(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយសនោះ ទទួលបានថវិកាចូលរួមពីសប្បុរសជនសរុបជិត ៤លានដុល្លារអាមេរិកហើយ។ ក្នុងនោះថវិកាសប្បុរសជាដុល្លារមានចំនួន ៣,៣៥៦,០០០ដុល្លារ និងជាប្រាក់រៀលចំនួន ២,៣៦២,០៨៥,០០០រៀល។

បើតាមតារាងថវិកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញថា ក្នុងចំណោមថវិកាជិត ៤លានដុល្លារនោះ ថវិកា ១,៥លានដុល្លារ ជាប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងកាកបាទក្រហមកម្ពុជា។ ក្រៅពីនោះបានមកពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ាល្បីៗ រួមទាំងសប្បុរសជនផ្សេងៗទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ ក្នុងថ្ងៃប្រកាសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ។ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងភរិយាលោកស្រី អ៉ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភថវិកាមួយឆ្នាំ ៣ម៉ឺនដុល្លារ រយៈពេល ៥ឆ្នាំ។

«មូលនិធិគន្ធបុប្ផាកម្ពុជា» បង្កើតឡើងក្នុងបំណងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ។

ប្រជាពលរដ្ឋខ្មែរអាចចូលរួមក្នុងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាបានគ្រប់គ្នាទាំងអស់ ដោយទាក់ទងលេខាធិការដ្ឋាន នៃមូលនិធិ រៀងរាល់ម៉ោងធ្វើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមអាស័យដ្ឋាន៖ ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទាក់ទងទូរស័ព្ទលេខ៖ ០១៧ ៣៥១ ១៩៩ / ០១៦ ៩១១ ៩៦០ / ០៩០ ៨៨៨ ០៧២។

ខាងក្រោមនេះជាបញ្ជីឈ្មោះ ស្ថាបនិក និងអ្នកចូលរួមផ្តល់ថវិកាសម្រាប់មូលនិធិគន្ធបុប្ផា៖