(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម រួមទាំងស្ថាប័នពាក់ព័ន្ធចំពោះវឌ្ឍនភាពនៃវិស័យកសិកម្មកម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានអះអាងថា វិស័យកសិកម្មកម្ពុជា ឆ្នាំ២០១៧-២០១៨ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះផលិតផលស្រូវមានចំនួនសរុប ១០,៥២លានតោន កើនឡើង ៥,៧% និងមានស្រូវសល់ជាង៥,៥៦លានតោន ឬ គិតជាអង្ករស្មើនឹង ៣,៥៦ លានតោន។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០១៩ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម នៅល្ងាចថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងកាន់តែមានមោទនភាពចំញេះវិស័យកសិកម្មរបស់យើង ដែលក្នុងឆ្នាំ ២០១៧-២០១៨ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះផលិតផលស្រូវសរុបក្នុងបរិមាណប្រមាណ ១០,៥២ លានតោន, កើនឡើង៥,៧% ធៀបនឹងឆ្នាំមុន និងអតិរេកស្រូវមានចនួំនជាង ៥,៥៦លានតោន ឬ គិតជាអង្ករស្មើនឹង ៣,៥៦ លានតោន ហើយដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ ក្នុងនោះ ផលិតកម្មកៅស៊ូមានកំណើនប្រមាណ ៣៣%, ផលិតកម្មសត្វ ១,៥% និង វារីវប្បកម្មកើនប្រមាណ ២០% ធៀបនឹងឆ្នាំមុន ដែលនេះ គឺជាជោគជ័យមួយដ៏ធំសម្រាប់កម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងកំពុងទទួលផលបន្ថែមទៀត ដោយបច្ចប្បុន្នកសិករយើងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការផ្ទាល់ខ្លួន មកជាការផលិតដើម្បីធ្វើញណិជ្ជកម្មវិញ ញេល
គឺកសិករយើងកំពុងប្រែក្លាយខ្លួនពី «កសិករ» ទៅជា«កសិករញណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែមសម្រាប់កែលម្អជីវភាពរស់នៅរបស់ខួន បានល្អប្រសើរជាបណ្តើរៗគួឱ្យកត់សម្គាល់ ។
ទន្ទឹមនឹងការបង្ហាញពីមោទនភាពនៃវិស័យកសិកម្មកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវគំនិតថ្មីៗបន្ថែមទៀតចំនួន៦ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអន្តរស្ថាប័នញក់ ដើម្បីអភិវឌ្ឍបន្ថែមនូវវិស័យកសិកម្មកម្ពុជា ក្នុងនោះមានដូចជា៖
ទី១៖ ត្រូវបន្តលើកកម្ពស់ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើបៗ, ត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្ស ជាពិសេសបង្កើនចំនួនអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រកសិកម្ម។ ទន្ទឹមនឹងនេះ ត្រូវជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ, ជំរុញការកសាងលិខិតបទដ្ឋានគតិយុត្ត និងច្បាប់លើដំណាំកសិកម្ម ជាពិសេស ពន្លឿនការបញ្ចប់ច្បាប់ ស្តីពីការការញរដំណាំ និងភូតគាមអនាម័យ និងការរៀបចំកំណត់តំបន់ដាំដុះកសិកម្ម។
ទី២៖ ជំរុញការធ្វើពិពិធកម្មកសិកម្ម ទៅរកផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ និង មានសក្តានុពលលើដំណាំ,
ការចឹញ្ចឹមសត្វ, វារីវប្បកម្ម, ផលិតផលឈើដាំ និងការវិនិយោគលើការកែច្នៃកសិផលសំខាន់ៗ។ ជាមួយនោះ
ត្រូវបន្ត លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម, ការកែច្នៃ, ការវេចខ្ចប់ និងពង្រឹងសមត្ថភាព ពិសោធន៍ស្តង់ដារ គុណភាពក៏ដូចជាពង្រឹងវិធានការញរដំណាំ និង ភូតគាមអនាម័យ, ត្រូវចូលរួមទទួលខុសត្រូវ ពង្រឹងសន្តិសុខភូតគាម អនាម័យក្នុងទិសដៅធានា និង លើកកម្ពស់សុវត្ថិភាពចំេញះអ្នកហូបចុក ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង ។
ទី៣៖ ត្រូវជំរុញលើកទឹកចិត្តការចិញ្ចសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបញណិជ្ជកម្ម, លើកទឹកចិត្តការចិញឹម សត្វខ្នាតមធ្យម និងធំ, ត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់លើការធ្វើឤជីវកម្មសត្វរស់, ផលិតផលសត្វ, ចំណីសត្វ, បសុឱសថ
មិនឱ្យមានការធើឤជីវកម្មផ្តាច់មុខ ដែលប៉ះញល់ដល់តម្លៃ និងបញ្ហាទីផ្សារ។ ទន្ទឹមនេះ ត្រូវជំរុញការកែច្នៃផលិតផលសាច់ និងកន្លែងកែច្នៃ ឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ, ធានាឱ្យបាននូវគុណភាព, អនាម័យ និង សុវត្ថិភាពសាច់សម្រាប់អ្នកបរិភោគ និងឆ្ពោះទៅរកការនាំចេញសាច់ទៅបរទេស។
ទី៤៖ ត្រូវបន្តប្រើប្រាស់កម្លាំងសរុបចុះស្រាវជ្រាវ, រុករក និងបង្ក្រាបបទល្មើសជលផល និងការកាប់រាន, ដុត
ឈូសឆាយដីព្រៃលិចទឹកយកដី ធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ទាំងរដ្ឋបាលជលផលនៅថ្នាក់កណ្តាល និង មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទរាជធានី-ខេត្តដោយសហការជាមួយឤជ្ញាធរដែនដី, កងកម្លាំងប្រដាប់ឤវុធ,
អង្គភាពញក់ព័ន្ធ, អយ្យការ និងតុលាការ។ ព្រមជាមួយនេះ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹក ឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការរំលោភបំញនលើដីព្រៃលិចទឹក និង ដីព្រៃឈើជាដើម ។
ទី៥៖ ត្រូវខិតខំពង្រឹងសមត្ថភាព របស់សហគមន៍នេសាទ, ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ទៅតាម
ស្ថានភាពជាក់ស្តែង, ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ឱ្យមានប្រសិទ្ធភាព ពិសេសត្រូវថែរក្សា ការញរព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។ លើសពីនេះទៀតត្រូវខិតខំរៀបចំ លិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិញក់ព័ន្ធ ដើម្បីជាមធ្យោបាយ សម្រាប់អនុវត្តក្នុងការប្រយុទ្ធប្រឆាំងការនេស ទាល្មើសច្បាប់, គ្មានការ- អនុញ្ញាត ដោយត្រូវបងើតយន្តការថ្នាក់ជាតិ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន ។
ទី៦៖ ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ សំដៅធានាឱ្យបាននូវស្ថិរភាពរឹងមាំលើការអភិវឌ្ឍវិស័យព្រៃឈើ
ជាតិយូរអង្វែង តាមរយៈការបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ, ការបន្តជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ នៅលើ ដីព្រៃរេចរិល, ដីព្រៃរងការធ្វើឤជីវកម្ម, ដីទំនេររបស់រដ្ឋ និងដីព្រៃដែលបានដកហូតពីសម្បទានដីសេដ្ឋកិច្ច, ការបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទនៅតាមស្ថានីយ៍សម្រាប់ចែកចាយជូនប្រជាជនដាំដុះ។ ទន្ទឹមនេះ គណៈបញ្ជាការឯកភាព រាជធានី-ខេត្តត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការស្រាវជ្រាវ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និង ជលផលឱ្យមានប្រសិទ្ធភាព ។
ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឬការជួលឡូតិ៍នេសាទទៀតទេ ហើយតំបន់សម្បទានសេដ្ឋកិច្ចដែលនៅសេសសល់ពីមុនមក នឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ ដ៏តឹងរឹងក្នុងការអនុវត្ត តាមកិច្ចសន្យា វិនិយោគ៕