Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី៣ នៃ​ការចុះបញ្ជីចូលរួមឈរឈ្មោះបោះឆ្នោត មិនមានបក្សនយោបាយចុះឈ្មោះទេ តែមានគណបក្សនយោបាយ០៣ផ្សេងទៀត មកទទួលពាក្យសុំចុះបញ្ជី

02-05-2018 18:00

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៣ នៃដំណើរការចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា​ឆ្នាំ២០១៨ មិនមានគណបក្សនយោបាយមក​ចុះបញ្ជីឈរឈ្មោះបោះឆ្នោតទេ តែ​មានគណបក្សនយោបាយចំនួន០៣ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ដែល Fresh News ទើបទទួលបាន។

​រយៈពេល៣ថ្ងៃនេះ ​​មានគណបក្សនយោបាយ៣ហើយ ដែលបានចុះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

សូមជម្រាបថា ក្រៅពីគណបក្សនយោបាយចំនួន៣ខាងលើ ក៏មានគណបក្សនយោបាយចំនួន១៤ផ្សេងទៀត ក៏បានទទួលទម្រង់បែបបទ (ទ.១០០៨) ពីគ.ជ.ប ផងដែរ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖