ក្រុមហ៊ុនជីប ម៉ុង ផ្តល់អាហារូបករណ៍ជិត២ម៉ឺនដុល្លារដល់និស្សិតIT
02-05-2018 17:21
(ភ្នំពេញ)៖ ក្រុមហ៊ុនជីប ម៉ុង បានផ្តល់អាហារូបរណ៍ជិត២ម៉ឺនដុល្លារ ដល់និសិ្សតផ្នែកព័ត៌មានវិទ្យា (IT) សិក្សាកម្រិតបរិញ្ញាបត្ររង នៅសាលាអង្គការ ប៉ាសឺរែល នុយមេរិក កម្ពុជា។
ពិធីប្រគល់អាហារូបករណ៍ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ នៅនៅសាលាអង្គការ ប៉ាសឺរែល នុយមេរិក កម្ពុជា។
លោកស្ទែហ្វាន ភ្យែរន់ នាយកផ្នែកហិរញ្ញវត្ថុ និងពត៌មានវិទ្យា នៃក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា «ក្រៅពីពង្រីកវិសាលភាពនៃពាណិជ្ជរបស់ខ្លូននៅកម្ពុជា ក្រុមហ៊ុនជីប ម៉ុង តែងជួយសង្គមផងដែរជាច្រើនផងដែរ។ ក្រុមហ៊ុនជីប ម៉ុង ពិតជារីករាយ ក្នុងជួយបណ្តុះបណ្តាលអ្នកជំនាញផ្នែកព័ត៌មានវិទ្យានេះបន្ថែម ពីព្រោះនេះជំនាញមួយដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងពេលបច្ចុប្បន្ន» ។
លោកស្ទែហ្វាន បានឲ្យដឹងទៀតថា បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សាពីអង្គការ ប៉ាសឺរែលនេះ ចំនួន៥នាក់ កំពុងបបម្រើការងារក្នុងក្រុមហ៊ុនជីប ម៉ុង។
គូរបញ្ជាក់ផងដែរថា ក្រៅពីផ្តល់អាហារូបករណ៍នេះ ក្រុមហ៊ុនជីប ម៉ុង ក៏ធ្លាប់ឧបត្ថម្ភ Sever និងកុំព្យូទ័រទៅអង្គការប៉ាសឺរែលនេះផងដែរ៕