(ស្វាយរៀង)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងសម្អាតផ្លូវសំខាន់នានា ក្នុងខេត្តស្វាយរៀង ដើម្បីត្រៀមការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងខេត្ត នៅថ្ងៃទី០៣ ខែឧសាភា ឆ្នាំ២០១៨ ខាងមុខនេះ។
រថយន្តសម្អាតផ្លូវធុនធ្ងន់ចំនួនពីរគ្រឿងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមសម្អាតផ្លូវក្នុងខេត្តស្វាយរៀងចាប់តាំងពីថ្ងៃទី២៤ ខែ មេសាមកម្ល៉េះ ពោលគឺបន្ទាប់ពីបញ្ចប់បេសកកម្មក្នុងខេត្តសៀមរាប នៅអំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោក ណុប ចំរើន អភិបាលរង ក្រុងស្វាយរៀង បានលើកឡើងថា «អរគុណ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលឆ្លើយតបតាមការសំណូមពររបស់ខេត្តទាន់ពេលវេលាក្នុងការជួយកិច្ចការបរិស្ថានក្នុងខេត្ត។ រថយន្តសម្អាតផ្លូវទាំងពីរគ្រឿងនេះ នឹងជួយឲ្យខេត្តស្វាយរៀងមានសោភ័ណភាព និងបរិស្ថានល្អជាងមុន ពិសេសក្នុងអំឡុងពេលព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននឹងធ្វើដំណើរមកខេត្តនេះ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយ ខ្មែរ១០០% និងផលិត ផលិតផលដូចជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតBarrley Black ភេសជ្ជៈអាយស៍ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើជូប ទឹកសុទ្ធកម្ពុជា និងស្រាបៀរគូដូ៕