(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០១៩ នៅទីស្តីការក្រសួងកសិកម្ម។ ទន្ទឹមនឹងការបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់រួចរាល់ផងដែរ។
ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារសំខាន់ៗជាច្រើន ពាក់ព័ន្ធវិស័យកសិកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសចង្អុលបង្ហាញទិសដៅថ្មីៗសម្រាប់វិស័យកសិកម្មកម្ពុជា នៅពេលខាងមុខ។
ខាងក្រោមប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងរយៈពេលប្រមាណ ២០នាទីក្នុងពិធីនេះ៖
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នញក់ព័ន្ធ , ឤជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងកសិករទាំងអស់ ដែលខិតខំបំពេញ ការងារសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្ម ឆ្នាំ២០១៧
* សម្តេចតេជោ ហ៊ុន សែន៖ យើងបានចាប់ផ្តើមគិតគូរចំពោះវិស័យកសិកម្ម ដោយផ្តើមចេញពីការកែទម្រង់ដីធី, ផ្តល់កម្មសិទិជូនប្រជាជនតាំងពីដើមទសវត្សរ៍ឆ្នាំ៨០, ការអនុវត្តរបបសេដ្ឋកិច្ចផែនការគួបផ្សំសេដ្ឋកិច្ចទីផ្សារ, ការមិនយកពន្ធលើ ដីស្រែ, ដីចម្ការ និងកសិផល រហូតមកដល់បច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន៖ វិស័យកសិកម្មឆ្នាំ២០១៧-២០១៨ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះផលិតផលស្រូវសរុប១០,៥២លានតោន, កើន៥,៧% និងអតិរេកស្រូវជាង ៥,៥៦លានតោន ឬ គិតជាអង្ករស្មើនឹង ៣,៥៦ លានតោន ហើយដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន៖ បច្ចប្បុន្នកសិករខ្មែរ កំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការផ្ទាល់ខ្លួន មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មវិញ ពោលគឺកសិករយើងកំពុងប្រែក្លាយខ្លួនពី «កសិករ» ទៅជា«កសិករញណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែម។
* សម្តេចតេជោ ហ៊ុន សែន៖ ការប្រែប្រួលឤកាសធាតុ គឺជានិន្នាការសកល ដែលប៉ះញល់ដល់សង្គម, សុខភាព, អភិបាលកិច្ច និងធនធាន ពិសេសប៉ះញល់ដល់វិស័យកសិកម្មនេះ ស្របគ្នានឹងការ លេចឡើងនូវឧស្សាហកម្មថ្មីៗ ។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវគំនិតថ្មីបន្ថែមចំនួន៦ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអន្តរស្ថាប័នញក់ ដើម្បីអភិវឌ្ឍបន្ថែមនូវវិស័យកសិកម្មកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការបញ្ចេញពូជស្រូវថ្មី១ពូជបន្ថែមទៀតឈ្មោះ «ផ្កាមាលតី» ដែលជាពូជស្រូវក្រអូបប្រណិត, អង្ករល្អ, ឤយុកាលកណ្តាល ប្រកាន់រដូវ, ធន់មធ្យម នឹងភាពរាំងស្ងួត, ធន់នឹងទឹកជំនន់ ត្រូវក្នុងបរិការណ៍នៃការប្រែប្រួលឤកាសធាតុ និងតម្រូវការទីផ្សារ។
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំញេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានយកចិត្តទុកដាក់រៀបចំវេទិកាកសិករឆ្នើមទូទាំងប្រទេស ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជ្រើសរើសកសិករឆើម ដើម្បីប្រែក្លាយចំណេះដឹង របស់បងបូនឱ្យស្របតាមការប្រែប្រួលៃន បច្ចេកវិទ្យាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧- ២០១៨ ទិសដៅការងារឆ្នាំ ២០១៨-២០១៩» និងការអបអរសាទរពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ក្រសួង» នាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៣៖៥៤នាទី រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ៕