(ភ្នំពេញ)៖ អតិថិជនមានសំណាង៧នាក់ របស់ស្រាបៀរកម្ពុជា នឹងចេញដំណើរទៅប្រទេសអង់គ្លេស ដើម្បីកម្សាន្តក្នុងទីក្រុងឡុង និងមែនឆែស្ទឺ និងទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Manchester City (Man City) នៅទីលានបាល់ទាត់Etihad នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។ ដំណើរកម្សាន្តនេះ មានរយៈពេល៦ថ្ងៃ ដោយត្រូវត្រលប់មកវិញនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
លោក លៀន ប៊ុនវឌ្ឍន៍ ដែលបានឈ្នះដំណើរកម្សាន្តនេះបានលើកឡើងថា «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ពេលឃើញរូបយន្តហោះ។ មានអារម្មណ៍ថាសឹងតែអត់ជឿ ព្រោះញ៉ាំអត់ដល់មួយកេសផងត្រូវរង្វាន់ហ្នឹងដែរ!»។
លោកបន្ថែមថា អ្វីដែលរំភើបខ្លាំង គឺបានទៅមើលការប្រកួតបាល់ទាត់លំដាប់អន្តរជាតិរបស់ Man City ដោយផ្ទាល់ ពីព្រោះលោកតែងទស្សនាការប្រកួតបាល់ទាត់នានាតាមកញ្ចក់ទូរទស្សន៍។
គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា នឹងផ្តល់សំបុត្រយន្តហោះទៅចក្រភពអង់គ្លេស ជូនអតិថិជនចំនួន១០០នាក់ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Man City ៕
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការ ជាមួយម្ចាស់ជើងឯក English Premier League ក្លឹបបាល់ទាត់ !!