(ភ្នំពេញ)៖ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា កំណើនសេដ្ឋកិច្ចពិភពលោក រួមជាមួយការអភិវឌ្ឍន៍នូវវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងពាណិជ្ជកម្មកំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅស្ទើរគ្រប់ប្រទេសទាំងអស់នៅលើសកលលោក ពាណិជ្ជករជាច្រើនក៏បានបង្កើត និងពង្រីកនូវអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំ។

ជាធម្មតាការបង្កើត ឬពង្រីកអាជីវកម្មតែងតែជួបនូវវិបត្តិ និងបញ្ហាមួយចំនួនដូចជា បញ្ហាជម្លោះរវាងម្ចាស់ហ៊ុន និងម្ចាស់ហ៊ុន និយោជក និងនិយោជិក ព្រមទាំងបញ្ហាទាក់ទងទៅនឹងដៃគូប្រកួតប្រជែង និងបញ្ហាអាជីវកម្មផ្សេងៗផងដែរ ដូច្នេះពាណិជ្ជករ និយោជិក និយោជកនៃក្រុមហ៊ុន ស្ថាប័ន និងសហគ្រាសគ្រប់ធន់គ្រប់ប្រភេទគួរតែមានការយល់ដឹងអំពីផ្នែកច្បាប់ពាណិជ្ជកម្ម និងច្បាប់ពន្ធដារនៃប្រទេសដែលពួកគេកំពុងធ្វើជំនួញ ឬបម្រើការងារដើម្បីជាប្រយោជន៍ និងជាយានសម្រាប់ដោះស្រាយបញ្ហានាពេលអនាគត។

ជាមួយគ្នានេះដែរ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺជាវិទ្យាស្ថានមួយដែលបានការបណ្ដុះបណ្ដាលផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ដោយសមាគមគណនេយ្យករជំនាញ (ACCA) មានទីតាំងនៅចក្រភពអង់គ្លេស។

វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ក៏មានបណ្ដុះបណ្ដាលកម្មវិធីសិក្សាលើសញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជា ដោយកម្មវិធីសិក្សានេះមានរយៈពេលខ្លីត្រឹមតែប្រាំមួយខែ នៅរៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។ វគ្គសិក្សានេះនឹងបណ្ដុះបណ្តាលនិស្សិតឲ្យយល់ដឹងអំពី៖

*ប្រព័ន្ធច្បាប់សំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជករ និងការវិនិយោគ
*ប្រភេទផ្សេងៗនៃក្រុមហ៊ុននីមួយៗនៅ ប្រទេសកម្ពុជា
*ច្បាប់ការងារ និងការចុះកិច្ចសន្យាការងារ
*ការចុះបញ្ជីពាណិជ្ជកម្ម
*របៀបនៃការបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម
*ការរៀបចំក្រុមហ៊ុន ការគ្រប់គ្រងក្រុមហ៊ុន មូលធន និងហិរញ្ញវត្ថុផ្សេងៗ
*របៀបដោះស្រាយជម្លោះរវាគភាគីផ្សេងៗ និងការសងបំណុលផ្សេងៗនៅពេល ក្រុមហ៊ុនរងវិបត្តិផ្សេងៗ
*ច្បាប់ទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ជាដើម។

បន្ទាប់ពីការបញ្ចប់ការសិក្សាកម្មវិធីសិក្សា និងការប្រឡងជាប់ជាស្ថាពរ និស្សិតនឹងទទួលបានសញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជា ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសំណាក់សមាគមគណនេយ្យករជំនាញ ACCA និងពីសំណាក់ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិសេសអ្នកដែលមានសញ្ញាបត្រនេះ នឹងត្រូវបានទទួលការលើកលែងពីការប្រលងទៅលើមុខវិជ្ជា F4 នៃកម្មវិធីសិក្សា ACCA របស់ចក្រភពអង់គ្លេសផងដែរ។ ទទួលចុះឈ្មោះសិក្សាចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ និងដាក់ពាក្យសិក្សាតាមរយៈ www.cam-ed.com

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖ [email protected] ឬទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២/៥២៣/៩៦១ ៕