(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់នៅទូទាំងប្រទេស។
ក្រសួងធនធានទឹកបានឱ្យដឹងថា ខ្យល់ចាប់ផ្តើមបក់មកពីទិសនិរតីមានរយៈកម្ពស់១,៥០០ម៉ែត្រ, សម្រាប់រដូវវស្សាពេញលេញ នឹងមកដល់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានបញ្ជាក់ឱ្យដឹងទៀតថា៖
១៖ ចាប់ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាពិសេសបណ្តាលខេត្តនៅភាគខាងកើត នៅជាប់បន្ទាត់ព្រំដែនប្រទេសវៀតណាម និងមានភ្លៀងធ្លាក់ច្រើន។
២៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតពីមធ្យមទៅច្រើន នឹងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងជាថ្មី នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាពិសេសតំបន់ទំនាប់កណ្តាល៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទាំងស្រុងដូចខាងក្រោម៖