(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា ដើម្បីធានាលើ សុវត្តិភាព និងគុណភាពលើចំណីអាហារ។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពសារព័ត៌មានFresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការចេញសេចក្តីប្រកាសនេះ មានគោលបំណង ដាក់ឲ្យប្រើប្រាស់មន្ទីពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា សម្រាប់វិភាគគុណភាព និងសុវត្តិភាពលើចំណីអាហារនៃផលិតផល កសិកម្ម និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាព និងសុវត្ថិភាពលើចំណីអាហា នៃផលិតផលកសិកម្ម នៅកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមមើលសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបង្ហាញនៅខាងក្រោមនេះ៖