(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាលាI-Kids UCMAC Cambodia សាខានៅក្រុងតាខ្មៅ និងភ្នំពេញមានរៀបចំការប្រឡងវិញ្ញាបនបត្រកម្រិតអន្តរជាតិIGE ដែលមានសិស្សចូលរួមប្រឡងចំនួន១១០៩នាក់ និងត្រូវបានបែងចែកជាច្រើនវិញ្ញាសាទៅតាមកម្រិត ដែលសិស្សកំពុងសិក្សា។
បើតាម លោក បើណាត វ៉ង (Bernard Wang) នាយកប្រតិបត្តិ យូស៊ីម៉ាសប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះជាការប្រឡងលើកទី៣ហើយ ដែលខាងសាលារំលេចឡើងស្របពេលប្រទេស៧៨ផ្សេងទៀតក៏ យកស្តង់ដារប្រឡងដូចគ្នា ដែលមានតាមកម្មវិធីUCMACតាមកម្រិតទាំង១១ខុសៗគ្នាក្រោយពេលពួកគេប្រឡងជាប់តាមកម្រិតសិក្សា១វគ្គមានរយៈពេល៤ខែក្រោយពេលដែលពួកគេប្រឡងឡើងថ្នាក់ជាស្ថាពររួចមកហើយការប្រឡងនេះតម្រូវជូនប្រឡង២ដងក្នុង១ឆ្នាំ។
លោកបានបន្តទៀតថា "សិស្សខ្មែរយើងមានសមត្ថភាពខ្លាំងមិនខុសសិស្សប្រទេសគេឡើយដូចជាឆ្នាំមុនបានបញ្ជូនសិស្ស៥៨នាក់ដើម្បីចូលរួមការប្រឡងជាលក្ខណៈអន្តរជាតិនៅប្រទេសម៉ាឡេសុីដោយលទ្ឋផលសិស្សកម្ពុជា៥នាក់បានចំណាត់ថ្នាលេខ២នេះជាមោទនភាពកូនខ្មែរ"។
សាលាI-kids UCMAC Cambodiaសាខារាជធានីភ្នំពេញនិងតាខ្មៅ បានរៀបចំការប្រឡងលើកចុងក្រោយ សម្រាប់ឆ្នាំ២០១៧នាថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៧ដែលមានសិស្ស១២៣២នាក់ចូលរួមជាលទ្ឋផលសិស្សបានជាប់ការប្រឡង៩១%ហើយ៦៣%ទទួលបាននិទ្ទេសល្អបំផុត(Distinction)និងនិទ្ទេសល្អណាស់១៥%(Credit)និងនិទ្ទេសល្អ១៤%Pass។
សូមជម្រាបថា UCMAC មានអាយុកាលជាង២០ឆ្នាំហើយមកដល់ពេលនេះហើយសិស្សរៀនបាន៣ឆ្នាំរួចនឹងបញ្ចប់១១កម្រិយបន្ទាប់មកសិស្សអាចទទួលសញ្ញាបត្រ១០ ឬ១១ សញ្ញាបត្រដោយសញ្ញាបត្រមានសារៈសំខាន់សម្រាប់ការសិក្សានៅពេលខាងមុខ។សញ្ញាបត្រនេះអាចជួយសិស្សជ្រើសរើសបានសាកលវិទ្យាល័យ ដែលល្អហើយរៀនចប់ពិតជាទទួលបានការងារដែលល្អ។នេះជាកម្មវិធីអភិវឌ្ឍខួរក្បាលលំដាប់លេខ១ នៅលើពិភពលោកហើយសិស្សកម្ពុជាយើងជាច្រើន បានបំបែកកំណត់ត្រាពិភពលោកទាក់ទងការគិតលេខរហ័ស៕