(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក ញឹក ប៊ុនឆៃ នឹងត្រូវក្លាយជាប្រធានគណបក្ស ខ្មែររួបរួមជាតិ ឡើងវិញ ក្រោយចេញពីពន្ធនាគារ

២៖ ទុនវិនិយោគក្រុមហ៊ុនផលិតម៉ូទ័រ Minebea របស់ជប៉ុននៅកម្ពុជា កើនដល់ ១៧០លានដុល្លារ ផ្តល់ការងារកាន់តែច្រើនដល់ពលរដ្ឋខ្មែរ

៣៖ គណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ គ្រោងដាក់បេក្ខជនឈរឈ្មោះតំណាងរាស្ត្រនៅគ្រប់មណ្ឌល, ប្រធានបក្សអាចនឹងឈរនៅមណ្ឌលភ្នំពេញ

៤៖ គណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងចុះឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនជូនគ.ជ.ប នៅចុងសប្តាហ៍នេះ ឬអំឡុងសប្តាហ៍ក្រោយ

៥៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ពន្យល់ពីនីតិវិធី និងដំណើរការចុះបញ្ជីបក្សនយោបាយ និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ

៦៖ ក្រោមបញ្ជាពីអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរប្រើធម៌ក្តៅ បញ្ឈប់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់សោភ័ណភាព នៅមុខវត្តបុទុមវត្តី ក្នុងខណ្ឌដូនពេញ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ជាការតបស្នង កូរ៉េខាងជើងចាប់ផ្តើម «ដកឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងត្បូង» ចេញពីព្រំដែនហើយ!

២៖ លោកស្រី អោងសាន ស៊ូជី អះអាងថា «ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនពីបង់ក្លាដែស ត្រឡប់មកកាន់មីយ៉ាន់ម៉ាវិញ...»

៣៖ ធ្លាយព័ត៌មានសម្ងាត់! អ៊ីស្រាអែលអះអាងថា «អ៊ីរ៉ង់កំពុងលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ»

៤៖ ទីបំផុតសាធាណរដ្ឋដូមីនីក «សម្រេចចិត្តផ្តាច់ចំណងការទូត ជាមួយកោះតៃវ៉ាន់ ហើយស្ទុះទៅចាប់ដៃមហាយក្សចិនវិញ...»

៥៖ រឿងតម្លើងពន្ធនាំចូលដែកថែប-អាលុយមីញ៉ូមពី កាណាដា, ម៉ិចស៊ីកូ និងសហភាពអឺរ៉ុប លោក ដូណាល់ ត្រាំ
ព្រមលើកលែងឲ្យមួយគ្រាសិនចុះ...

៦៖ លោក ដូណាល់ ត្រាំ៖ ប្រទេសសិង្ហបុរី ឬក៏តំបន់ព្រំដែនកូរ៉េខាងត្បូង នឹងត្រូវជ្រើសរើសជាកន្លែងជួបលោក គីម ជុងអ៊ុន!

៧៖ ទីបំផុតអាជ្ញាធរអ៊ីរ៉ង់ «ចេញបញ្ជាឲ្យបិទបណ្តាញសង្គម Telegram» ដោយសារតែបញ្ហាកំពុងរសើបមួយ...

៨៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ «អំពាវនាវឲ្យអាមេរិកចាកចេញពីមជ្ឈិមបូព៌ា» និងឈប់ញុះញង់ឲ្យអារ៉ាប៊ូសាអឌីត ប្រឆាំងអ៊ីរ៉ង់ទៀត...