Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា ឧបត្ថម្ភថវិកា១៥,០០០ ដុល្លារ ដល់សាលារៀន «ពួយ អេង រកាកោង» ដើម្បីកសាងអគារស្នាក់នៅ សម្រាប់លោកគ្រូ-អ្នកគ្រូ

01-05-2018 20:03

(ភ្នំពេញ)៖ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នៅថ្ងៃទី០១ ខែឧសភា ខែមេសានេះ បានឧបត្ថម្ភថវិកាចំនួន ១៥,០០០ ដុល្លារអាមេរិក ដល់សាលារៀន «ពួយ អេង រកាកោង» ដើម្បីកសាងអគារស្នាក់ នៅសម្រាប់លោកគ្រូ-អ្នកគ្រូ។

ពិធីផ្តល់អំណោយ ជាថវិកាចំនួន ១៥,០០០ ដុល្លារអាមេរិក ដល់សាលារៀន «ពួយ អេង រកាកោង» ខាងលើនេះ ដោយមានការអញ្ជើញចូលរួម ពីតំណាងសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា, តំណាងសមាគមខ្មែរ-ចិន ឃុំរកាកោង, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលារៀនពួយ អេង រកាកោង ជាច្រើននាក់ទៀតផងដែរ។

លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាព សភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានឲ្យដឹងថា ការឧបត្ថម្ភនេះ គឺដោយ សារសមាគមមើលឃើញពីការលំបាក របស់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន នៅសាលាសាលារៀន ពួយ អេង រកាកោង និងដើម្បីចូលរួមចំណែកលើកស្ទួយ ការសិក្សានៅសាលា ចិននេះផងដែរ។

លោក ឈីវ គួរស៊ីញ បានបន្ថែមទៀតថា ការចូលរួមនេះ នឹងក្លាយជាផ្នែកមួយ ជួយដល់ជួយដល់អ្នកសិស្សានុសិស្ស នៅទីជនបទ ឲ្យទទួលបានការអប់រំជាភាសាចិន បានទូលាយ ដើម្បីយកចំណេះដឹងនេះ ទៅប្រកួតប្រជែង ក្នុងទីផ្សារការងារ ខណៈវិនិយោគិនចិន បច្ចុប្បន្នកំពុងបោះទុន យ៉ាងច្រើនក្នុងទីផ្សារកម្ពុជា។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានរៀបចំសកម្មភាពសប្បុរសធម៌ លើការអប់រំនៅកម្ពុជា ព្រោះកន្លងមកអង្គការ តែងតែឧបត្ថម្ភនូវថវិកា ដែលទទួលបានពីការលក់ខុនដូនៅកម្ពុជា ដើម្បីធ្វើរឿងសប្បុរសធម៌នានា៕