Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២ថ្ងៃដំបូង គណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីចូលរួមឈរឈ្មោះបោះឆ្នោត ខណៈគណបក្សនយោបាយ១៦ផ្សេងទៀត មកទទួលពាក្យសុំចុះបញ្ជី

01-05-2018 18:00

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ ខណៈគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ដែល Fresh News ទើបទទួលបាន។

គណបក្សនយោបាយទាំង៣ដែលបានចុះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

គ.ជ.ប បញ្ជាក់ទៀតថា គណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានទទួលពាក្យសុំច្បាប់បញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ពីគ.ជ.ប ដែលក្នុងនោះ គណបក្សនយោបាយចំនួន៥ បានមកដាក់ពាក្យសុំបង់ប្រាក់តម្កល់ចំនួន១៥លានរៀល នៅ គ.ជ.ប រួចហើយ។

គណបក្សទាំង៥នោះរួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សពន្លឺថ្មី, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖