(ភ្នំពេញ)៖ លោក រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុបរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សុខ ទូច ធ្លាប់បាននិយាយនៅចំពោះមុខលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុមួយនេះថា វិទ្យុអាស៊ីសេរីជាវិទ្យុកំពុងតែលំអៀង និងមានលក្ខណៈអុជអាល ញុះញង់។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានទម្លាយរឿងផ្ទៃក្នុងរបស់វិទ្យុដែលទទួលបានជំនួយពីបរទេស។ សូមស្តាប់ការរៀបរាប់ទាំងស្រុងរបស់លោក រដ្ឋា វិសាល៖