(បន្ទាយមានជ័យ)៖ ភ្ញៀវកិត្តយសជាច្រើនដែលបានចូលរួមក្នុងមង្គលការ របស់កូនប្រុស ហេង លី និងកូនស្រី ក្រង ស៊ីវ៉ែល ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ភូមិត្រពាំងថ្មខាងត្បួង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរំភើបចិត្ត និងស្រែកហ៊ោរពេញរោងការតែម្ដង ក្រោយឃើញវត្តមានរបស់លោក អូន ដែលតំណាងឲ្យក្រុមហ៊ុនស្រាបៀរកម្ពុជាធ្វើឲ្យគូស្វាមីថ្មីរបស់យើងភ្ញាក់ផ្អើលនៅលើឆាកពេលត្រៀមកាត់នំ។

អ្នកស្រី ក្រង ស៊ីវ៉ែល បានឲ្យដឹងថាភ្ញៀវដែលចូលរួមមង្គលការរបស់អ្នកស្រី គឺមានអារម្មណ៍រំភើបជាងអ្នកស្រី និងស្វាមីទៅទៀត ពួកគាត់បានស្រែកហ៊ោរ ពេញរោងការតែម្ដង ហើយអ្នកស្រី និងស្វាមីក៏មិននឹកស្មានថា ស្រាបៀរកម្ពុជារៀបចំឲ្យពួកគាត់ដែរ ព្រោះកន្លងមកធ្លាប់តែឃើញធ្វើឲ្យគូគេផ្សេងៗ មិនធ្លាប់គិតទេ ថាមានសំណាងបែបនេះទេ។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះ នឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុង នៅកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕