(ភ្នំពេញ)៖ ខណៈដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយ និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ បានឈានចូលថ្ងៃទី២ហើយនោះ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យល់រៀបរាប់ពីនីតិវិធី និងដំណើរការការងារនេះជូនអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាគណបក្សនយោបាយនានា ឲ្យបានជ្រាបច្បាស់ផងដែរ។
លោកបានឲ្យដឹងថា រយៈពេលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
លោកបន្តថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែឧសភា ដែលជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយ និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ មានគណបក្សនយោបាយចំនួន២គណបក្សហើយ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងពាក្យសុំចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ នៅ គ.ជ.ប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ខ្លីមួយជាមួយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប៖