(សៀមរាប)៖ ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៤ខែដើម ឆ្នាំ២០១៨ មានចំនួន១,០៥០,៩៩២នាក់ កើនឡើងចំនួន១១.១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៤៨,២៥៥,៣១៩ដុល្លារអាមេរិក កើនឡើង២២.៩៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែឧសភានេះ។
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន២,១០១,៩៨៤ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៤ខែដំបូងឆ្នាំនេះ។
គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា សម្រាប់ក្នុងខែមេសា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន១៩២,៤១២នាក់ កើន៦.១៨ភាគរយ និងបានទទួលចំណូលសរុប ៨,៥៩៨,៥០៨ដុល្លារអាមេរិក កើន ២.៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ។ ខែមេសានេះផងដែរ ចំណូលចំនួន ៣៨៤,៨២៤ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕