(ភ្នំពេញ)៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា Facebook របស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាមានឈ្មោះថា Apsara Central ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៨ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា។
បច្ចុប្បន្ននេះក្រុមការងារបច្ចេកវិទ្យាព័ត៌មាន បាននិងកំពុងព្យាយាមយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញ។ នៅក្នុងអំឡុងពលនេះ ហ្វេសប៊ុក Apsara Central ស្ថិតនៅក្រោមការ គ្រប់គ្រងទាំងស្រុងរបស់ជនអនាមិក។ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមថ្កោលទោសចំពោះទង្វើដ៏អាក្រក់នេះ និងមិនទទួលខុសត្រូវចំពោះការយកទំព័រហ្វេសប៊ុក វិទ្យុនិងទូរទស្សន៍អប្សរា ទៅបង្ហោះព័ត៌មានផ្សេងៗ ឬយកទៅប្រើប្រាស់ដោយរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ ចាប់ពីពេលនេះតទៅ៕