(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សប្រមាណ១៧៧នាក់បានស្លាប់ និងរងរបួសចំនួន៤៧៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន២៩៨នាក់ និងរបួសស្រាលចំនួន១៧៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេញ១ខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ខែមេសានេះ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន៣១៦លើក និងបណ្ដាលខូតខាតម៉ូតូចំនួន៣៤៧គ្រឿង, រថយន្ដធុនតូចចំនួន១៥៦គ្រឿង, រថយន្ដធុនធំ៥៤គ្រឿង, យានផ្សេងៗ២២គ្រឿង និងអ្នកថ្មើជើង៣៤នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿនចំនួន១០០លើក, ស្រវឹងចំនួន២៦លើក, ប្រជែងចំនួន៤១លើក, មិនប្រកាន់ស្ដាំចំនួន៤៣លើក, មិនគោរពសិទ្ធិចំនួន៥១លើក, បត់គ្រោះថ្នាក់ចំនួន៣៧លើក, កត្តាយានយន្ដចំនួន១១លើក, កត្តាផ្លូវ៣លើក និងងងុយដេកចំនួន៤លើក។
ក្នុងនោះរាជធានី-ខេត្ត ដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ កើតឡើងចំនួន៣៧លើក, ខេត្តកំពង់ធំ កើតឡើងចំនួន១៥លើក ខេត្តកណ្ដាល កើតឡើងចំនួន១៧លើក, ខេត្តព្រះសីហនុ កើតឡើងចំនួន១៨លើក, ខេត្តសៀមរាប កើតឡើងចំនួន១១លើក, ខេត្តស្វាយរៀង កើតឡើងចំនួន១៥លើក, ខេត្តបាត់ដំបង កើតឡើងចំនួន២៩លើក, ខេត្តបន្ទាយមានជ័យ កើតឡើងចំនួន១៧លើក និងខេត្តកំពត កើតឡើងចំនួន១៥លើក៕