(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក គង់ គាំ វាយបកធ្ងន់ៗចំពោះការលើកឡើងរបស់លោក សម រង្ស៊ី និងប្រកាសឲ្យអ្នកធ្លាប់គាំទ្រអតីតគណបក្សសង្រ្គោះជាតិ ដែលស្លាប់ទៅហើយ ងាកមកគាំទ្រគណបក្សឆន្ទៈខ្មែរវិញម្តង

២៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ ស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ មានទាំងល្អ មានទាំងអាក្រក់ តែព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េ ជារឿងល្អបំផុត

៣៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការរិះគន់ការបង្កើតបក្សថ្មីពីសំណាក់លោក សម រង្ស៊ី ជាទង្វើមិនបានស៊ីខ្លួនឯង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួន

៤៖ សម្តេចតេជោ ហ៊ុន សែន៖ មានមូលហេតុសំខាន់ៗចំនួន៤ នាំឲ្យសម្តេចយកកម្ពុជាចូលជាសមាជិកអាស៊ាន

៥៖ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យកូន លោក គង់ គាំ បង្កើតគណបក្សឈ្មោះ «ឆន្ទៈខ្មែរ» ប៉ុន្តែត្រូវប្រមូលស្នាមមេដៃ៤ពាន់នាក់ ដើម្បីចុះបញ្ជីស្របច្បាប់

៦៖ ព្រឹទ្ធសភាថ្មី បង្ហាញសមាសភាព គណៈកម្មការទាំង១០ របស់ខ្លួន

៧៖ សម្តេច ស ខេង ឯកភាពឱ្យសហជីព និងសមាគមមួយចំនួន ជួបជុំអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា លើសួនច្បារ CDC ប៉ុន្តែមិនឱ្យដង្ហែក្បួនទេ

៨៖ CPP ចុះឈ្មោះថ្ងៃដំបូង និងដាក់បេក្ខជនឈរឈ្មោះ ២៧១រូប នៅទូទាំង២៥ រាជធានី/ខេត្ត

៩៖ គណបក្សយុវជនកម្ពុជា ក្លាយជាគណបក្សទីមួយ ដែលបានដាក់បេក្ខជន២៣៤រូប នៅ១៧រាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦

១០៖ កម្ពុជា​បន្ដបញ្ជូនទ័ពមួកខៀវ ជាង៤០០នាក់ ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង នៅថ្ងៃទី០៣ ខែឧសភា​

* ព័ត៌មានអន្តរជាតិ ( International News)

១៖ អ្នកកាសែតពីស្ថាប័នល្បីៗ ០៦នាក់ស្លាប់ ក្នុងចំណោម​អ្នកស្លាប់​សរុប ២៥នាក់ ដោយសារ​ការបំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​នៅកាប៊ុល ដែល​ជា​ទង្វើ ISIS!

២៖ ទីបំផុតកូរ៉េខាងជើង «ព្រមប្តូរម៉ោងឲ្យមកត្រូវគ្នា ជាមួយកូរ៉េខាងត្បូងវិញ» ក្រោយខុសគ្នាកន្លះម៉ោងនាប៉ុន្មានឆ្នាំមកនេះ!

៣ ៖ កូរ៉េខាងត្បូង «សន្យា​ដកឧបករណ៍​បំពងសំឡេង រិះគន់​កូរ៉េខាងជើង» ដែល​បំពាក់​ជាប្រចាំនៅ​តំបន់​ព្រំដែន...

៤៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថ្មី «ព្រមាន​ពីប្រវត្តិសាស្ត្រច្រំដែល រវាងកូរ៉េ​ទាំង​ពីរ» ដែលធ្លាប់​កើត​មានឡើងរួចមកហើយ...

៥៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី​​ការបរទេស​​ចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ច​កូរ៉េខាងជើង ឲ្យបាន​មុនលោក គីម ជុងអ៊ុន ជួបលោក ដូណាល់ ត្រាំ!

៦៖ អ្នក​ជំនាញច្បាប់​ហូឡង់៖ ការបាញ់​ស្រោចមីស៊ីល​លើស៊ីរី ដោយ​សម្ព័ន្ធមិត្តធំៗ​ទាំងបី «គឺជាទង្វើ​រំលោភច្បាប់​អន្តរជាតិ»