(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨៣១គ្រឿង រកឃើញល្មើសច្បាប់៤៤០គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ២៣៩គ្រឿង និងផាកពិន័យ២០១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមេសានេះ ត្រួតពិនិត្យរួមបាន ចំនួន១,៥៣៥គ្រឿង អប់រំ ១២៥គ្រឿង និងផាកពិន័យចំនួន១១០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩១,៦៦៥គ្រឿង រកឃើញយានយន្តល្មើស ១៣,១០៧ (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ ៥,៧៥២គ្រឿង និងផាកពិន័យ ៧,៣៥៥គ្រឿង៕