(ម៉ាឡេស៊ី)៖ បន្ទាប់ពីចូលរួមក្នុងការបើកសាកល្បងរថយន្ត Mercedes-Benz នៅប្រទេសម៉ាឡេស៊ី ជាមួយក្រុមអ្នកព័ត៌មានមកពីបណ្ដាលប្រទេសអាស៊ានជាច្រើននាក់ទៀតរួចមក អ្នកព័ត៌មានកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ភ្ញាក់ផ្អើល និងស្ងើចសរសើរមិនដាច់ពីមាត់ចំពោះភាពវៃឆ្លាតរបស់រថយន្ត Mercedes ដ៏ទំនើបៗនោះ គឺពិតជាងាយស្រួលដូចទៅនឹងអ្វីដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ របស់ក្រុមហ៊ុនផលិតរថយន្តប្រភេទនេះពិតមែន។

លោក ចាន់ បូរៀត ភ្នាក់ងារព័ត៌មាន Fresh News ដែលមានបទពិសោធន៍បើកបររថយន្តច្រើនឆ្នាំមកហើយនោះ បានកោតសរសើតថា មិនចេះតែថាឡើយ រថយន្តទំនើប Mercedes-Benz នេះ គឺពិតជាងាយស្រួលក្នុងការបើកបរលើសពីអ្វីដែលលោកធ្លាប់ជួបពីមុនមក។ បច្ចេកវិទ្យាប្រព័ន្ធប្រើប្រាស់របស់ Mercedes-Benz ពិតជាទំនើប សូម្បីតែចូលចត ឬចេញពីចំណត ក៏រថយន្ត Mercedes-Benz នេះ បញ្ជាខ្លួនឯងដោយស្វ័យប្រវត្តិផងដែរ ពោលអ្នកបើកបរគ្មានការព្រួយបារម្ភឡើយ។

លោក បូរៀត បានបង្ហាញចំណុចពិសេសមួយទៀតរបស់រថយន្ត Mercedes-Benz គឺការការពារសុវត្ថិភាពរបស់អ្នកបើកបរ ពោលរថយន្ត Mercedes-Benz មានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់។ នេះជាអ្វីដែលអ្នកបើកបរ និងដំណើរគ្រប់គ្នាគួរតែប្រើប្រាស់រថយន្តប្រភេទនេះ ពីព្រោះរថយន្តដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេមោះ គឺមានតែរថយន្ត Mercedes-Benz នេះហើយ។

សូមទស្សនាឃ្លីបវីដេអូ ដែលបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍បើកសាកល្បងរថយន្ត Mercedes-Benz នៅប្រទេសម៉ាឡេស៊ី៖