Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតជូនពរជនរួមជាតិ ក្នុងឱកាស ទិវាឆ្មបជាតិ និងអន្ដរជាតិ ថ្ងៃទី០៥ឧសភា ក្រោមប្រធានបទ «ឆ្មបនាំមកនូវការថែទាំប្រកបដោយគុណភាព»

30-04-2018 16:05

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ដ្រី និងកុមារ បានផ្ញើសារលិខិតជូនពរជនរួមជាតិ ក្នុងឱកាសទិវាឆ្មបជាតិ ថ្ងៃទិវាឆ្មបអន្ដរជាតិ ទី០៥ ខែឧសភា ឆ្នាំ២០១៨​ ។

យោងតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងបងប្អូនជនរួមកជាតិ អបអរសាទរទិវា ឆ្មបជាតិ ជាមួយនិងទិវាឆ្មបអន្តរជាតិ៥ឧសភា ទូទាំងសាកលលោក ក្រោមប្រធានបទ «ឆ្មបនាំមកនូវការថែទាំប្រកបដោយគុណភាព។ លើសពីឆ្នាំមុនៗ ឆ្នាំនេះឆ្មបជំនាញទាំងអស់ ធ្វើសកម្មភាពជាច្រើន ដើម្បីធានាថា​ ស្រ្តីគ្រប់រូបសម្រាលកូន​ ដោយសុវត្ថិភាព និងដោយក្ដីរីករាយ»

សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត បានស្នើឲ្យក្រុមឆ្មបជំនាញ គួរខិតខំបង្កើនសមត្ថភាពយល់ដឹង និងបទពិសោធន៍ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្ដល់សេវាសុខភាព មានគុណភាព ដោយចិត្ដទុកដាក់ ទទួលខុសត្រូវខ្ពស់ ​ប្រកបដោយ គុណធម៌ និងសមធម៌ សហការគ្នា ដើម្បីប្រយោជន៍សុខភាស្ដ្រី ទារក កុមារ និងឈានទៅសម្រេចបានជោគជ័យថ្មីៗទៀត តាមគោលដៅដែលរាជរដ្ឋាភិបាលកំណត់៕

សូមអានសារលិខិតជូនពរជនរួមជាតិ «ទិវាឆ្មបជាតិ ថ្ងៃទី០៥ ខែឧសភា» របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖