(ភ្នំពេញ)៖ បវរកញ្ញាឯក «Miss Global» កញ្ញា យស ប៉ូលីណា តំណាងឲ្យប្រទេសកម្ពុជា ដែលបានត្រឡប់មកពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើល នៅក្នុងហាងកាហ្វេ «53 Central» ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវជាច្រើននាក់ ដែលបានអញ្ជើញចូលរួម ពិសារអាហារ កាហ្វេ និងភេសជ្ជៈ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ។
អ្នកគ្រប់គ្រងទូទៅ នៅក្នុងហាងកាហ្វេ «53 Central» លោក លី គីមជូហុង បានថ្លែងឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើប រីករាយក្រៃលែង ដែលកញ្ញា Miss Global បានបង្ហាញខ្លួន ញាំអាហារហ្វឺ នៅក្នុងហាងកាហ្វេរបស់លោក ហើយលោកមិននឹកស្មានថា បវរកញ្ញាឯករូបនេះ អញ្ជើញចូលរួមធ្វើជាភ្ញៀវកិត្តិយស ក្នុងហាងនេះឡើយ ដែលកាន់តែធ្វើឲ្យហាងមួយនេះ មានភាពអ៊ូអរ សំឡេងខ្សឹបខ្សៀវពីមហាជនម្នាក់ ទៅមហាជនម្នាក់ទៀត ដោយសារតែឃើញវត្តមាន របស់តារាស្រីកូនកាត់ខ្មែរ អាមេរិក រូបនេះ បានបង្ហាញខ្លួន នៅក្នុងហាង។
ចំណែកឯកញ្ញាឯក Miss Global នាង យស ប៉ូលីណា បានថ្លែងទាំងអារម្មណ៍សប្បាយរីករាយថា នេះគឺជាលើកទី១ ដែលនាងបានមកភ្លក្សអាហារ និងរសជាតិកាហេ្វដ៏ឈ្ងុយឆ្ងាញ់ ដែលរសជាតិទាំងនេះ ពិតជាមានភាពខុសប្លែក ពីរសជាតិកាហ្វេ នៅសហរដ្ឋអាមេរិក។ នាងបន្ថែមថា នាងពិតជាស្រឡាញ់ចូលចិត្តរសជាតិនេះ ជាខ្លាំង ព្រោះនាងធ្លាប់ភ្លក្សរសជាតិកាហ្វេពីមុនៗ មកដែរ តែមិនដូចកាហ្វេ នៅក្នុងហាង «53 Central» នេះទេ។ នាងបានអរគុណទៅដល់ម្ចាស់ហាង ដែលបានទទួលរាក់ទាក់ ស្វាគមន៍ នាងយ៉ាងកក់ក្ដៅ ក៏ដូចជាអរគុណដល់ទស្សនិកជន ដែលបានចូលចិត្ត ស្រឡាញ់រាប់អានកន្លងមក។
យ៉ាងណាមិញ បវរកញ្ញាឯកខាងលើ បានបញ្ជាក់បន្ថែមទៀតថា ការមកដល់ប្រទេសកម្ពុជាលើកនេះ កញ្ញាបានបង្ហាញខ្លួន នៅក្នុងកម្មវិធីជាច្រើន ដែលទាក់ទងទៅនឹងសិល្បៈ ជាក់ស្ដែងនាងបានទៅសាលាវិចិត្រសិល្បៈ ក្រៅពីនេះបានទៅចូលរួមក្នុងកម្មវិធី «សម្រស់ឯកចក្រព័ទ្ធ ២០១៨» នៅមហោស្រពកោះពេជ្រ ដើម្បីជួបបេក្ខជន-បេក្ខនារី ដើម្បីចែករំលែកនូវបទ ពិសោធន៍នៃការដើរម៉ូដ ដែលកញ្ញាធ្លាប់បានឆ្លងកាត់ នៅលើឆាកអន្ដរជាតិ ពីមុនមក។
គួរបញ្ជាក់ថា ហាងកាហ្វេ «53 Central» មានទីតាំងស្ថិតនៅផ្ទះលេខ ៦០ ផ្លូវ ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដែលមានកន្លែងចតឡានធំទូលាយ និងកន្លែងមានផាសុកភាព ដូច្នេះ ប្រសិនបើប្រិយមិត្តចង់ភ្លក្សរសជាតិកាហ្វេ ឬភេសជ្ជៈ ដែលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព កុំភ្លេចជាមួយនឹងហាងកាហ្វេ «53 Central»៕