(ភ្នំពេញ)៖ គណបក្សថ្មីមួយទៀត ដែលមានឈ្មោះ «គណបក្សខ្មែរក្រោក»។ គណបក្សនេះមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាតំណាងស្ថាបនិក បានការចុះបញ្ជីនៅក្រសួង មហាផ្ទៃ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ក្រសួងមហាផ្ទៃ ក៏បានប្រកាសចុះបញ្ជីជូនគណបក្សខ្មែរក្រោកនេះជាផ្លូវការផងដែរ ដោយបើកដៃឱ្យគណបក្សថ្មីៗនេះអាចធ្វើនយោបាយនៅកម្ពុជា ប៉ុន្តែក្រសួងបង្គាប់ឱ្យគណបក្សនេះ ត្រូវប្រមូលស្នាមមេដៃគម្រប់៤ពាន់ ដើម្បីទទួលបានការចុះបញ្ជីស្របច្បាប់ មុនធ្វើសកម្មភាពនយោបាយដូចទៅនឹងគណបក្សនយោបាយផ្សេងទៀត។
សូមបញ្ជាក់ថា ការសម្រុកបង្កើតគណបក្សនយោបាយកាន់តែច្រើន នាពេលនេះបានធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
បន្ទាប់ពីឃើញកូនប្រុស លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរនោះ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានចេញមកប្រកាស ចង់បង្កើតគណបក្សថ្មីមួយដែរនោះគឺ «គណបក្សសម្តេចឪ»៕