Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នរណាក្លាយជា កម្មករ-កម្មការិនីសម្រស់ឯក ឆ្នាំ២០១៨? ស្អែកនេះ ប្រកួតវគ្គផ្តាច់ព្រ័ត្រ

30-04-2018 15:13

(ភ្នំពេញ)៖ កម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានរៀបចំឡើង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង ៥៖០០នាទីល្ងាច នៅសាលមហោស្រពកោះពេជ្រ។ នេះបើតាមការប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។

ការប្រកាសនេះ គឺដើម្បីជំរុញឱ្យ សាធារណជន ចូលរួមទស្សនា បង្កើតបរិយាកាសសប្បាយរីករាយ និងលើកតម្លៃការងាររបស់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ កាត់ស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក៏ដូចជាអបអរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖