(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍ កម្រិតបរិមាណទឹកភ្លៀងកក់ខែ ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត ដែលគិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមេសា ដល់ម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
គួសបញ្ជាក់ថា តាមសេចក្ដីជូនដំណឹង ជាលើកទី២ ស្ដីពី ការព្យាករស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សា ឆ្នាំ២០១៨ របស់ក្រសួងធនធានទឹក បានកត់សម្គាល់ថា៖
* នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល (ប៉ុន្ដែតិចជាងឆ្នាំ២០១៧)
* ចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង។ បរិមាណទឹកភ្លៀងនឹងថយចុះមកនៅ ក្នុងកម្រិតពីតិចទៅមធ្យម
* ការប្រឈម នឹងជំនន់ទឹកភ្លៀង មានខ្ពស់ជាងឆ្នាំ២០១៧ ជាពិសេសនៅអំឡុងខែសីហា និងខែកញ្ញា
* ចំនួនព្យុះដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង អាចមានពី២៤-២៦ ព្យុះ៕