(ភ្នំពេញ)៖ សន្ទុះនៃការលក់ OPPO F7 នៅក្នុងថ្ងៃបើកលក់ដំបូង នៅចុងខែមេសានេះ មានសន្ទុះយ៉ាងខ្លាំងខ្លា ពោលគឺអតិថិជនចំនួនរាប់ពាន់នាក់ បានមកចាំទទួលនិងចាំទិញ នៅតាមបណ្តារហាងទូរស័ព្ទដៃទាំងក្នុងទីក្រុងភ្នំពេញនិងតាមខេត្តនានា ។ អ្នកខ្លះមកតាំងពីព្រឹកព្រលឹមឈរចាំហាងបើកទ្វារ អ្នកខ្លះទៀតមកឈរតម្រង់ជួរគ្នាដើម្បីចាំធ្វើការជាវទូរស័ព្ទ ការធ្វើបែបនេះក៏ដោយសារពួកគាត់ចង់ឆាប់បានកាន់ប្រើនូវម៉ូដែលដ៏ថ្មីស្រឡាងមួយនេះ។

ជាក់ស្តែង យើងក៏បានធ្វើការសម្ភាសន៍ផ្ទាល់ដល់អតិថិជនដែលបានទៅជាវម៉ូដែលថ្មីរបស់OPPOផងដែរ។ លោកសំណាង ដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ លោកបាននិយាយថា លោកខំមកតាំងពីព្រលឹមម៉ោង៧៖៣០ព្រឹក ដើម្បីរង់ចាំជាវម៉ូដែលថ្មីនេះ ព្រោះប្រពន្ធរបស់លោកស្រលាញ់និងចង់បាន OPPO F7 នេះមកប្រើតាំងពីថ្ងៃដែលគាត់មើលកម្មវិធីសម្ភោធរបស់វាម្លេះ ដូច្នេះលោកត្រូវតែទិញវាឲ្យបានដើម្បីធ្វើជាកាដូ surprise ប្រពន្ធលោក។

ឯអ្នកនាង ហ៊ុយ ដែលជាប្រជាជនរស់នៅជាយក្រុងភ្នំពេញ បាននិយាយថា ថ្ងៃនេះនាងនិងមិត្តភក្តពីរនាក់ទៀត បានមកចាំទិញទូរស័ព្ទ OPPO F7 ព្រោះលឺល្បីថា ទូរស័ព្ទស៊េរីថ្មីនេះ ថតរូបបានស្អាតនិង មានលក្ខណៈពិសេសច្រើន រីឯតម្លៃក៏សមរម្យ ជាពិសេសគឺគាត់ចង់ប្រើវាដូចIdolក្នុងដួងចិត្តរបស់គាត់ដែរ ហើយគាត់ក៏បានប្រាប់ថា គាត់លក់ទូរស័ព្ទសេរីចាស់របស់គាត់ដើម្បីដូរមកប្រើម៉ូដែលថ្មីនេះ។

បើប្រៀបធៀបទៅនឹងការលក់របស់ OPPO F5 ម្ចាស់ហាងនានាបាននិយាយថា OPPO F7 គឺលក់ដាច់ខ្លាំងណាស់ គឺថាលក់ដាច់ខ្លាំងតាំងពីថ្ងៃចេញដំបូងតែម្តង។ ត្រឹមតែមួយថ្ងៃសោះមានហាងជាច្រើន ដែលOPPO F7 ត្រូវបានដាច់ស្តុក ដែលនេះធ្វើឲ្យពួកគាត់មានការបារម្ភ ព្រោះឥវ៉ាន់មិនគ្រប់ជូនភ្ញៀវ ហើយក៏កំពុងតែធ្វើការកម្មង់បន្ថែម ពីខាងក្រុមហ៊ុនទៀតផង។

ចំណុចពិសេសៗជាច្រើន ដែលធ្វើឲ្យអតិថិជនបាក់ទឹកបាក់ដីទៅជាវOPPO F7 នោះក៏ព្រោះតែកាមេរ៉ាដ៏ធំរបស់វាមានទំហំរហូតដល់25MP បូករួមជាមួយបច្ចេកវិទ្យាAI Beauty2.0 ដែលធ្វើឲ្យការថតរូបស្រស់ស្អាត។ លើសពីនេះទៅទៀត ការរចនារូបរាងរបស់វាក៏មិនធម្មតាដែរ ព្រោះវាបានទាក់ចិត្តអតិថិជនជាច្រើនឲ្យចាប់អារម្មណ៍ បន្ថែមមកជាមួយពណ៌ដ៏ស្រស់ស្អាតដូចជា ពណ៌ខ្មៅ (Diamond Black) ពណ៌ក្រហម (Solar Red) ពណ៌ទឹកប្រាក់ (Moonlight Silver)។ ដោយឡែកកម្លាំងម៉ាស៊ីនរបស់វាវិញគឺមានRam4GB+ ROM64GB និងមានកម្លាំងថ្មធំរហូតដល់3400mAh។

OPPO F7 Ram 4GB ដែលកំពុងតែធ្វើចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជានាពេលេនេះ មានតម្លៃត្រឹមតែ ៣២៩ដុល្លារប៉ុណ្ណោះ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ៤២៩ដុល្លារ ៕

តើអ្នកណាខ្លះ បាន OPPO F7 នៅក្នុងដៃហើយ?