(កំពង់ចាម)៖ បន្ទាប់ពីធ្វើឲ្យគូស្វាមីភរិយាថ្មីថ្មោងជាច្រើនគូ រំភើបពីការរៀបចំ របស់ក្រុមហ៊ុនសា្របៀរកម្ពុជា ថ្មីៗនេះ កូនកំលោះកូនក្រមុំមួយគូ ដែលបានជាវស្រាបៀរកម្ពុជា ក្នុងពិធីមង្គលការរបស់ពួកគេ បានរំភើបចិត្តតែម្តងដោយសារ លោកអូន ម្ចាស់បទ រៀបការនឹងបងបានទេ?

នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើឲ្យកូនកំលោះកូនក្រមុំជាច្រើនគូ ភ្ញាក់ផ្អើលនិងការរៀបចំរបស់ក្រុមហ៊ុន កូនកំលោះ ហាក់ វិរិយា និងកូនក្រមុំ ម៉ី សុខចាន់ បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅភូមិអំពិល ឃុំក្រទ្បា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ហាក់ វិរិយា បានឲ្យដឹងថា «ខ្ញុំស្ទើរតែមិនជឿ នៅពេលឃើញលោក អូន បានឡើងមកឆាកហើយច្រៀងចំរៀងដែលខ្ញុំចូលចិត្ត នៅថ្ងៃមង្គលការរបស់ខ្ញុំ ពេលនោះខ្ញុំឡើងរំភើបចិត្តតែម្ដង អរគុណដល់ស្រាបៀរកម្ពុជា និងអរគុណដល់លោក អូន ផងដែរ»

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុន ស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើល ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះ នឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕