(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ័១រោជ ខែពិសាខ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅការបោះឆ្នោត រដ្ឋសភានីតិកាលទី៦ ឆ្នាំ២០១៨ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សរុបជាង១០០នាក់ នៅក្នុងស្នាក់ការគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើ និងជំរុញ ក្រុមការងារគ្រប់ថ្នាក់ត្រូវខិតខំ ចុះមូលដ្ឋានឲ្យបានជាប្រចាំដើម្បីដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ដែលបានសហការគ្នា សាមគ្គីគ្នា ឯកភាពគ្នា ដើរតាមគោលនយោបាយបក្ស និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕