Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកចូលរួមក្នុងការបើកសាកល្បងរថយន្ត Mercedes នៅម៉ាឡេស៊ី បង្ហាញពីភាពងាយស្រួល និងភាពវៃឆ្លាតរបស់រថយន្ត Mecerdes (Video Inside)

30-04-2018 11:16

(រដ្ឋស៊ីប៉ាង-ម៉ាឡេស៊ី)៖ បន្ទាប់បានចូលរួមក្នុងការបើកសាកល្បងរថយន្ត Mercedes-Benz នៅរដ្ឋស៊ីប៉ាង ប្រទេសម៉ាឡេស៊ី អស់រយៈពេលមួយអន្លើរួចមក ក្រុមអ្នកសារព័ត៌មានកម្ពុជា Fresh News និង Thmey Thmey រួមជាមួយតំណាងក្រុមហ៊ុន Star Auto Cambodia បានចែករំលែកនូវបទពិសោធន៍ នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់រថយន្ត Mercedes-Benz។

ចំពោះបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់រថយន្ត Mercedes-Benz នេះ គឺមានភាពងាយស្រួល និងវៃឆ្លាតមែនទែន សូម្បីតែចពេលចូល ឬចេញពីចំណត រថយន្ត Mercedes-Benz អាចបញ្ជាខ្លួនឯងបានដោយស្វ័យប្រវត្តិបាន។ នេះជាចំណាប់អារម្មណ៍របស់លោក ឃុន ចាន់ថា ដែលជាអ្នកចូលរួមម្នាក់ក្នុងព្រឹត្តិការណ៍នេះ។

ខាងក្រោមនេះ ជាការរៀបរាប់របស់លោក ឃុន ចាន់ថា នូវបទពិសោធន៍ចំណេះដឹងពីការសាកល្បងរថយន្ត Mercedes-Benz៖