គណបក្សយុវជនកម្ពុជា ក្លាយជាគណបក្សទីមួយ ដែលបានដាក់បេក្ខជន២៣៤រូប នៅ១៧រាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦
30-04-2018 10:42
(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា គឺជាគណបក្សនយោបាយទី១ ដែលបានបានដាក់បេក្ខជនសរុបចំនួន២៣៤រូប សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៦ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដោយក្នុងនោះមានបេក្ខជនបេក្ខជនពេញសិទ្ធិ១១៧ និងបេក្ខជនបម្រុង១១៧នាក់។
ជាមួយនឹងការចូលទៅចុះឈ្មោះមុនគេ ស្របជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា៖ «ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងខ្ញុំមានមហិច្ចតាចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យ
ទៅជាប្រទេសដើរទាន់សម័យ បច្ចេកវិទ្យាទំនើបជាពិសេស សង្រ្គោះជីវភាពរបស់ម្ចាស់ឆ្នោតឲ្យ
រីកចម្រើនយ៉ាងពិតប្រាកដ»។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
ការបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ខាងមុខនេះ៕